ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់អ៊ំប្រុស ប៉ម ប៊ុនថន ដែលបាក់ឆ្អឹងត្រគាកមិនអាចដើរបានជាង ៥ខែមកហើយ
ភ្នំពេញ៖ អ៊ំប្រុសឈ្មោះ ប៉ម ប៊ុនថន អាយុ ៦៦ឆ្នាំ រស់នៅរាជធានីភ្នំពេញ គាត់បានបាក់ឆ្អឹងត្រគាកមិនអាចដើរបានរយៈពេលជាង ៥ខែមកហើយ ដោយខ្វះលទ្ធភាពព្យាបាលទ្រាំឈឺដេកនៅមួយកន្លែង ត្រូវបានបញ្ជូនមកធ្វើការព្យាបាលវះកាត់ប្តូរក្បាលឆ្អឹងត្រគាកសិប្បនិម្មិត បានដោយជោគជ័យដោយក្រុមគ្រូពេទ្យ TYDA នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសមៈ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។