ឯកឧត្តម វេង សាខុន ដឹកនាំយុទ្ធនាការដង្ហែរក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ លើកទី៣ នៅឃុំចំនួន០៤ ក្នុងស្រុកកំពង់សៀម
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាគណបក្សមូលដ្ឋានដង្ហែរក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ លើកទី៣ នៅឃុំទ្រាន ឃុំរអាង ឃុំក្រឡា និងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានសមាជិកគណបក្សចូលរួមសរុប ៨០០នាក់ ៕