មូលនិធិជាតិជំនួយសង្គម នាំយកប្រាក់គោលនយោបា យរបបសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលជូនគ្រួសារសពឯកឧត្តម គាំ សុខុន អតីតជំនួយការសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម នាល្ងាចថ្ងៃសៅរ៍ ១៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បាននាំយកប្រាក់គោលនយោបាយរបបសន្តិសុខសង្គម របស់រាជរដ្ឋាភិបាលជូនគ្រួសារសពនិវត្តន៍ជនជូនដល់គ្រួសារសពឯកឧត្តម គាំ សុខុន អតីតជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។
សូមជម្រាបជូនថា ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តន៍ជន ជាកញ្ចប់ដែលរាជរដ្ឋាភិបាលផ្តល់ជូនក្រុមគ្រួសារសពនិវត្តន៍ជនជាលើកចុងក្រោយដែលមានទំហំទឺក ប្រាក់ស្មើ១២ដង នៃប្រាក់សោធននិវត្តន៍ចុងក្រោយមុនពេលទទួលមរណ:ភាព។
ដើម្បីទទួលបានប្រាក់គោលរបប នេះក្រុមគ្រួសារសពត្រូវបំពេញបែបបទ និងភ្ជាប់ឯកសារដូចខាងក្រោម៖
១.សេចក្តីចម្លងសំបុត្រមរណ:ភាព
២.សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
៣.សៀវភៅធនាគារ ឬប័ណ្ណព័ត៌មាន ឬATM
៤.អត្តសញ្ញាណប័ណ្ណអ្នកស្នើសុំ ៕