**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

រដ្ឋបាលខេត្តបាត់ដំបង មានគម្រោងពង្រីកផ្លូវពីក្រុងបាត់ដំបង ទៅទីរួមស្រុកបាណន់ ដោយមានការរៀបចំជាផ្លូវកង់ និងអមដោយដើមឈើប្រណិតៗ

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហើបឱ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង ក៏មានគម្រោងក្នុងការពង្រីកផ្លូវពីក្រុងបាត់ដំបង ទៅទីរួមស្រុកបាណន់ ដោយមានការរៀបចំជាផ្លូវកង់ និងអមដោយដើមឈើប្រណិតៗជាដើម។

ការបង្ហើបឱ្យដឹងបែបនេះពីសំណាក់ឯកឧត្ដម អភិបាលខេត្តបានធ្វើឡើងក្នុងពេលអញ្ជើញក្នុងពិធីរុក្ខទិវា ៩កក្កដា ២០២៣ នៅចំណុចដីចំណីប្រឡាយ ស្ថិតក្នុងភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។

បើតាមលោកអភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល បានលើកឡើងថា ទីតាំងដាំកូនឈើនាពេលនេះ គឺនៅសងខាងប្រឡាយដូនទាវ ដែលមានប្រវែង៦,០០០ម៉ែត្រ ចាប់ពីស្ពានដូនទាវ រហូតទៅដល់មុខប្រាសាទឯកភ្នំ ដោយកាលដើមឡើយប្រជាពលរដ្ឋបានចាប់តាំងលំនៅ និងដាំដំណាំហូបផ្លែផ្សេងៗជាច្រើន លុះដល់ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានផ្ដល់ទំនប់ស្ទាក់ទឹកមួយកន្លែង និងប្រឡាយបេតុង២ខ្សែ សម្រាប់នាំទឹកស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋនៅស្រុកឯកភ្នំ និងធ្វើការដោះស្រាយប្រជាពលរដ្ឋដែលរស់នៅតាមប្រឡាយនេះ ដោយផ្ដល់ដីជូនពួកគាត់ទៅនៅកន្លែងផ្សេង ហើយដើម្បីថែរក្សាដីសាធារណៈរបស់រដ្ឋនេះឱ្យបានគង់វង្ស និងរៀបចំឱ្យមានសោភ័ណភាព កាន់ស្រស់ស្អាត ទើបរដ្ឋបាលស្រុកឯកភ្នំ ស្នើដល់រដ្ឋបាលខេត្តបាត់ដំបង រៀបចំដាំកូនឈើដើម្បីទុកជាទ្រព្យសម្បត្តិដល់កូនចៅជំនាន់ក្រោយឱ្យបានស្គាល់អំពីប្រភេទដើមឈើប្រណិតទាំងអស់នេះ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា រុក្ខទិវានេះត្រូវបានរៀបចំឡើងតាំងពីសម័យសង្គមរាស្រ្ដនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ហើយជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា តែងតែផ្ដល់ការគាំទ្រចំពោះថ្នាក់ដឹកនាំ មន្រ្ដីរាជការ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ចាត់តាំងឱ្យរាជធានី ខេត្ត រៀបចំពិធី រុក្ខទិវា នេះជារៀងរាល់ឆ្នាំផងដែរ ។

ឯកឧត្តមបានបន្តទៀតថា រុក្ខទិវានេះ គឺជារឿងដែលសំខាន់បំផុតសម្រាប់បច្ចុប្បន្ន ដោយសារតែឥឡូវនេះមានការកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរជាពិសេសគឺបណ្ដាប្រទេសជឿនលឿន ដែលបណ្ដាលឱ្យមានគ្រោះធម្មជាតិកើតជាឡើងជារឿយៗ ហេតុដូចនេះហើយទើបយើងត្រូវការដាំដើមឈើឡើងវិញ ដើម្បីចូលរួមថែរក្សាបរិស្ថាន ក៏ដូចជាកាត់បន្ថយគ្រោះធម្មជាតិផ្សេងៗ ដោយឡែកសម្រាប់ឆ្នាំនេះ មាន៥,៦០០កូនឈើ ដែលក្នុងនោះមានជាប្រភេទដើមឈើប្រណិត មានដើមក្ងោក គគីរជាដើម ។

ឯកឧត្តមបានបន្តទៀតថា ក្នុងនោះក្រោមការចង្អុលបង្ហាញផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានណែនាំដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការដាំដើមឈើប្រណិត ដូចជាដើមឈើបេង ដើមធ្នង់ គ្រញូងជាដើម ដើម្បីទុកដល់កូនចៅជំនាន់ក្រោយឱ្យបានស្គាល់ប្រភេទដើមឈើប្រណិតៗដែលយើងមាន ហើយជាពិសេសគឺដើមឈើទាំងអស់នោះមានសភាពរឹងមាំជាងដើមឈើលំអរផ្សេងៗទៀត ។

ឯកឧត្តម បានបញ្ជាក់ផងដែរថា ក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង ក៏មានគម្រោងក្នុងការពង្រីកផ្លូវពីក្រុងបាត់ដំបង ទៅទីរួមស្រុកបាណន់ ដោយមានការរៀបចំជាផ្លូវកង់ និងអមដោយដើមឈើប្រណិតៗជាដើម ក្នុងនោះដែរមិនត្រឹមតែប៉ុណ្ណោះទេ រដ្ឋបាលខេត្តក៏គ្រោងនឹងរៀបចំផ្លូវក្នុងក្រុងណាមួយជាគំរូបន្ថែមទៀតដោយមានផ្លូវដើរ ផ្លូវជិះកង់ និងការដាំដើមឈើប្រណិតៗបន្ថែមទៀត ដើម្បីលើកសោភ័ណភាពទីក្រុងបាត់ដំបងឱ្យកាន់តែស្រស់ស្អាត ។

ឯកឧត្តម ក៏បានលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធ ឱ្យធ្វើការដាំដើមឈើប្រណិតៗបន្ថែមទៀតនៅភូមិសាស្រ្ដរបស់ខ្លួន ហើយនិងដាំដើមឈើសម្រាប់លំអរផ្សេងៗទៀត ដូចជាដើមក្ងោកជាដើម ដោយត្រូវដាំទៅតាមទីតាំងកំណត់ណាមួយជាក់លាក់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង