ឯកឧត្តម សុខ លូ ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស២សង្កាត់ក្នុងក្រុងបាត់ដំបង គឺសង្កាត់ចំការសំរោង និងសង្កាត់អូរចារ
ភ្នំពេញ៖ នារសៀលថ្ងៃ ទី១៧ ខែកក្តដា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស២សង្កាត់ក្នុងក្រុងបាត់ដំបង គឺសង្កាត់ចំការសំរោង និងសង្កាត់អូរចារ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម បានអំពាវនាវដល់សមាជិក សមាជិការ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតក្នុងសង្កាត់ទាំង២ ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព និងការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងបន្តទៀត៕