**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃអង្គារ ១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC)។

ពិធីនេះបានប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា (គ.៨៥) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា សរុបអង្គពិធីប្រមាណ ១,០០០នាក់។

ក្នុងឱកាសនោះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានធ្វើរបាយការណ៍ជូនសម្ដេច និងអង្គពិធីអំពីសមាសភាពសមាជិកសហភាពសហជីពដែលអញ្ជើញចូលរួមនាឱកាសនេះ ក្នុងនោះរួមមានយុវជនផែនកម្មករនិយោជិត យុវជនផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ យុវជនផែនបញ្ញវន្ត និងយុវជនផែនទេសចរណ៍។

លោក ហង្ស រ៉ាវី ក៏បានជម្រាបជូនអំពីលទ្ធផលការងារចូលរួមក្នុងចលនាគាំទ្រគណបក្សប្រជាជនកម្ពុជា ការសម្របសម្រួលវិវាទ ការគាំទ្រដល់កម្មករ កម្មការិនី ក្នុងនោះចាប់ពីខែមករា ដល់ខែកក្កដានេះ CWPUC បានចាត់តាំងផ្នែកនីមួយៗចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនសមាជិក សមាជិកជួបការលំបាក សរុបចំនួន១២០នាក់ ដោយចំណាយថវិកាសរុបប្រមាណ៦០លានរៀល។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រមុខដឹកនាំរាជរដ្ឋាភិបាល បានកោតសរសើរ និងថ្លៃងអំណរគុណ CWPUC ចំពោះការខិតខំប្រឹងប្រែងរួមចំណែកដោះស្រាយ និងសម្រាលបន្ទុកបញ្ហាផ្សេងៗរបស់កម្មករ កម្មការិនី ស្របតាមនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ដែលបានរួមចំណែកពង្រឹង និងបង្កើនកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសពីក្នុងចំណោមកម្មករ កម្មការិនី និងក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីបន្តបុព្វហេតុនៃការរក្សាសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ក្នុងឱកាសនោះដែរ សម្ដេចបានថ្លែងលើកទឹកចិត្ត CWPUC បន្តកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យសម្រេចបានតាមទិសដៅការងាររបស់ខ្លួន និងធ្វើសកម្មភាពស្របទៅតាមច្បាប់ស្ដីពីសហជីព។ ដោយឡែក ក្នុងក្របខណ្ឌគណបក្ស សម្ដេចបានណែនាំអង្គពិធីចូលរួមផ្សព្វផ្សាយជំរុញឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត និងចូលរួមសកម្មភាពឱ្យស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ៕

អត្ថបទដែលជាប់ទាក់ទង