**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland

ថ្ងៃទី១៨ នៃយុទ្ធនាការឃោសនាបោះឆ្នោតឯកឧត្តម កែ គឹមយ៉ាន បន្តជួបសមាជិកនិងប្រជាពលរដ្ឋ ៣ពាន់នាក់នៅស្រុកស្វាយចេក

បន្ទាយមានជ័យ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្រ្ត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានបន្តជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៣ពាន់នាក់នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវនឹងថ្ងៃទី១៨នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ។

ថ្លែងក្នុងនាមថ្នាក់ដឹកនាំគណបក្ស ពិសេសសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិកគណបក្សព្រមទាំងប្រជាពលរដ្ឋស្រុកស្វាយចេកដែលបានផ្តល់ជំនឿជឿជាក់គាំទ្រលើគោលមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់សម័យកាលបោះឆ្នោត និងសូមបន្តបោះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបន្តកសាង និងអភិវឌ្ឍប្រទេសឲ្យរីកចម្រើននិងសូមស្វាគមន៍បងប្អូនក្មួយៗ ដែលមាននិន្នាការគណបក្សនយោបាយផ្សេងៗទៀត ដែលបានមកចូលរួមគាំទ្រនិងរួមរស់ជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ជាមហាគ្រួសារតែមួយ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់ថា ជាង៤៤ឆ្នាំមកនេះរាជរដ្ឋាភិ    បាលដឹកនាំដោយគណបក្សប្រជាជនដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ កសាងបាននូវការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាពនយោបាយ អភិវឌ្ឍគ្រប់វិស័យ និងសុខដុមនីយកម្មជូនជាតិ និងរួមសុខរួមទុក្ខជាមួយប្រជាជន ខិតខំប្រឹងប្រែងរួមគ្នាជំនះគ្រប់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូកសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្រ្តដោយបាននាំប្រទេសជាតិឲ្យចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ពីហេដ្ឋារចនាសម្ព័ន្ធប្រទេសត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ឬសគល់ ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីពេញលេញ និងលើកកិត្យានុភាពជាតិខ្ពស់កាន់តែល្បីរន្ទឺស្ញប់ស្ញែងនៅក្នុងតំបន់និងសកលលោកគួរជាទីមោទនៈ។

ជាមួយនឹងការស្ម័គ្របម្រើប្រជាពលរដ្ឋមិនខ្លាចនឿយហត់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវសមាជិក ប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីជ្រើសតាំងសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង