ឯកឧត្ដម ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយសកម្មជនគណបក្សនៅតាមមណ្ឌលសកម្មភាពបក្ស និងប្រជាពលរដ្ឋមកពីភូមិ ២៨ នៃឃុំក្បាលទឹក ឃុំទួលខ្ពស់ និងឃុំជៀប
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្ដម ជា វ៉ាន់ដេត បានដឹកនាំក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទៅជួបសំណេះសំណាលជាមួយសកម្មជនគណបក្សនៅតាមមណ្ឌលសកម្មភាពបក្ស និងប្រជាពលរដ្ឋមកពីភូមិ ២៨ នៃឃុំក្បាលទឹក ឃុំទួលខ្ពស់ និងឃុំជៀប ដែលបានរៀបចំឡើងនៅ ១២ទីតាំងផ្សេងគ្នា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម ជា វ៉ាន់ដេត បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលតែងតែផ្តល់ការគាំទ្រយ៉ាងលើសលប់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងគ្រប់អាណត្តិកន្លងមកដែលជាកត្តាសំខាន់ក្នុងការសម្រេចបានសមិទ្ធផលធំៗជាច្រើនមិនអាចកាត់ថ្លៃបាន ជាពិសេស សុខសន្តិភាព ស្ថេរភាពនយោបាយទូទាំងផ្ទៃប្រទេស ព្រមទាំងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ជាមួយគ្នានេះ ឯកឧត្ដម ជា វ៉ាន់ដេត បានជម្រាបជូនលោកយាយ លោកតា មា មីង បងប្អូន អំពី៖
– ការជំរុញឱ្យថ្នាក់ដឹកនាំតាមមូលដ្ឋានខិតខំពង្រឹងនិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃនៅតាមភូមិ-ឃុំ។
– ការបង្កបរិយាកាសអំណោយផលដល់ការទាក់ទាញវិនិយោគិន បង្កើតការងារជូនបងប្អូនជាកម្មករ-កម្មការិនី និងទទួលបានអត្ថប្រយោជន៍ពីការងារក្នុងពេលបច្ចុប្បន្ននិងអនាគត។
– បានផ្តាំផ្ញើដល់លោកយាយ លោកតា មា មីង បង ប្អូន ដែលមាន បង ប្អូន កូន ក្មួយ សាច់ញាតិ ធ្វើការជាកម្មករ កម្មការិនី បន្តយកចិត្តទុកដាក់បំពេញការងារ និងបញ្ជូនកូនចៅឱ្យបន្តការសិក្សាឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានការងារ និងប្រាក់ចំណូល និងចូលរួមអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិ។
ស្របជាមួយគ្នានេះ ឯកឧត្ដម ជា វ៉ាន់ដេត ក៏បានផ្តល់ការណែនាំតម្រង់ទិសដល់ភ្នាក់ងារគណបក្ស និងថ្នាក់ដឹកនាំភូមិទាំងអស់ក្នុងឃុំក្បាលទឹក ឃុំទួលខ្ពស់ និងឃុំជៀប ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រឆ្ពោះទៅសម្រេចជ័យជំនះជូនគណបក្សក្នុងការបោះឆ្នោត ក្នុងពេលខាងមុខនេះ។
មុននឹងបញ្ចប់ ឯកឧត្ដម ជា វ៉ាន់ដេតបានស្នើបងប្អូន សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ ព្រមទាំងគៀគរបងប្អូន កូន ក្មួយ អ្នកជិតខាងទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមាន “រូបសញ្ញាទេវតាបាចផ្កា” លេខរៀងទី១៨ ដើម្បីគណបក្សបន្តដឹកនាំប្រទេស ឱ្យកាន់តែរីកចម្រើន និងសុខសន្តិភាពបន្តទៀត ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត៕