ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំក្រែក បើកការដ្ឋានកសាងប្រឡាយថ្មី ប្រវែង២៥០ម៉ែត្រនៅក្នុងភូមិកូវ ឃុំក្រែក ស្រុកពញ្ញាក្រែក
ភ្នំពេញ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំក្រែក រួមជាមួយរដ្ឋបាលឃុំក្រែក ដឹកនាំដោយឯកឧត្តម ឈួរ សុបញ្ញា រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញបើកការដ្ឋានកសាងប្រឡាយថ្មី ប្រវែង២៥០ម៉ែត្រនៅក្នុងភូមិកូវ ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឈួរ សុបញ្ញា ក៏បានជំរុញទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ជាសម្គាល់ និងមានលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នា និងបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត ៕