**រដ្ឋបាលខេត្តកំពង់ធំ ប្រជុំបញ្ចប់ការងារចុះកិច្ចសន្យាទិញយកស្ថានីយបូមទឹកឯកជនទាំងអស់ ក្នុងខេត្តកំពង់ធំ មកគ្រប់គ្រងវិញ**ឯកឧត្តម មាន ចាន់យ៉ាដា៖ បរិស្ថានការងារល្អគឺជាសុខដុមរមនានៃមន្ត្រីរាជការរបស់យើង**បណ្ឌិត កៅ ថាច ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធ Zoom**មេដឹកនាំកំពូលរបស់វៀតណាម លោក To Lam នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងគុយបានៅសប្តាហ៍ក្រោយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ អនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ ក្រុមហ៊ុន HONDA MOTOR CO., LTD. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម សរ សុវណ្ណ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី**ទីក្រុងសៀងហៃ ជម្លៀសមនុស្សរាប់សែននាក់ ខណៈព្យុះទីហ្វុង Pulasan បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង**រុស្ស៊ីត្រៀមខ្លួនការពារផលប្រយោជន៍តំបន់អាក់ទិកចំពេលមានសមយុទ្ធណាតូ**ជម្លោះអ៊ីស្រាអ៊ែល-ហេសបូឡា កាន់តែតានតឹងឡើង ដែលបង្កឱ្យមានការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រថ្មីមួយទៀតរបស់ក្រុមហ៊ុនមីនេបៀ ក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់**លោកជំទាវ​ ជូ​ ប៊ុនអេង ​ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សា​ ស្តីពី​ការអនុវត្តដែនការសកម្មភាពឆ្នាំ២០២៤​ និងលេីកទិសដៅការងារ​បន្តឆ្នាំ២០២៥**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ អញ្ជើញបើកសិក្ខាសាលាស្តីពី តួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំឲ្យសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងរបស់ពលករ**ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យកែសម្រួល និងតែងតាំងឯកឧត្ដម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច**រដ្ឋបាលខេត្តកណ្តាល រៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅកម្រិតឃុំ-សង្កាត់**កងពលតូចអន្តរាគមន៍១២៨ ត្រៀមកម្លាំងរួចជាស្រេច ដើម្បីចូលរួមជួយសង្គ្រោះពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយ**អគ្គនាយករង ប.ស.ស. អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងក្រសួងព័ត៌មាន**ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង**មេបញ្ជាការកងពលតូចលេខ៧០ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលពលទាហាន ជំនាន់ទី៧**ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញសូត្រមន្តរាប់បាត្រ និងវេរភត្តឆ្លង កាន់បិណ្ឌវេនទី៣ នៅមណ្ឌលវិបស្សនាធុរៈជ្រោយថ្ម ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ

ឯកឧត្តម គួច ចំរើន អញ្ជើញប្រគល់ព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែជូនលោកឪពុកអធិការសាលាបច្ចេកទេសដុនបូស្កូ ក្រុងព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញប្រគល់ព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែជូនលោកឪពុកអធិការសាលាបច្ចេកទេសដុនបូស្កូ ក្រុងព្រះសីហនុ នៅសាលាដុនបូស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកអភិបាលក្រុងព្រះសីហនុ លោក លោកស្រី នាយកទីចាត់ការ និងប្រធានមន្ទីរ អង្គភាព។

ព្រះរាជក្រឹត្យលេខ នស/រកត០៥២៣/៨២១ ត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក យូជីន ខាល់កូ (EUGINE XALXO) ជនជាតិឥណ្ឌា សញ្ជាតិឥណ្ឌា កើតនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៧៥ នៅទីក្រុង JASHPURNAGAR CHHATISGARH សាធារណរដ្ឋឥណ្ឌា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានបញ្ជាក់ថា ដោយសារតែលោកមកនៅកម្ពុជា ជាង ២២ឆ្នាំ និងនិយាយភាសារខ្មែរបានល្អ ដោយមានការយល់ព្រមពីរូបលោក ទើបខ្ញុំបានស្នើសុំទៅសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ដោយបានបញ្ជាក់អំពីគុណតម្លៃការងារដោយការការគោរពស្រឡាញ់ពីសិស្ស និស្សិតរបស់យើងដែលបានជួយបណ្តុះបណ្តាលជាច្រើនឆ្នាំកន្លងមកហើយ ទោះបីលោកជាជនជាតិឥណ្ឌា ក៏ប៉ុន្តែជីវិតការងារជាមួយប្រជាជនកម្ពុជាច្រើន ហើយចំណេះវិជ្ជារបស់គាត់បានយកមកចែករំលែកដល់យុវជនយើង ហើយបានបន្តរួមចំណែកជួយដល់កូនចៅរបស់យើង រយៈពេលកម្លងមកនេះការបណ្តុះបណ្តាលវិជ្ជាជីវរាជរដ្ឋាភិបាលទើបតែចាប់ផ្តើមក្រោយសាលាដុនបូស្កូ ព្រោះសាលាដុនបូស្កូបានចាប់ផ្តើមនៅទឹកថ្លា រាជធានីភ្នំពេញ រួចពង្រីកមកដល់ខេត្តព្រះសីហនុ យើងចង់ពង្រីកគោលដៅឱ្យធំជាងនេះ និងសូមអបអរសាទរលោក តាមរយៈសម្តេចតេជោ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រហស្តលេខា ផ្តល់នូវសញ្ជាតិជូនគាត់ ក្នុងនាមរដ្ឋបាលខេត្ត សូមសំដែងអបអរសាទរសូមជូនពរមានសុខភាពល្អ បន្តការបណ្តុះបណ្តាលដល់យុវជន យុវនារីកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត រួមចំណែកអភិវឌ្ឍធនធានមនុស្សរបស់យើងឈានទៅជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកលូតលាស់បន្តទៀត។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណសាលាដុនបូស្កូបានផ្តល់ភាពអនុគ្រោះ ដូចជាការផ្តល់ទីកន្លែងសឹងគ្រប់កម្មវិធីចែកអំណោយមនុស្សធម៌ រួមទាំងកម្មវិធីការងារសង្គមនានា ជូនប្រជាពលរដ្ឋក្រីក្ររបស់យើងនៅ ក្នុងក្រុងព្រះសីហនុ ហើយយុវជនរបស់យើងដែលបញ្ចប់ការបណ្តុះបណ្តាលនៅទីនេះ បានចេញទៅបំរើការងារនៅតាមសហគ្រាស អង្គភាពផ្សេងៗជាធនធានដែលមានសមត្ថភាព មានសក្តានុពល មានការតស៊ូព្យាយាម ដែលសហគ្រាសទាំងឡាយមានការកោតសរសើរអំពីធនធានមនុស្សដែលចេញពីសាលាដុនបូស្កូរបស់យើង ដែលមានសីលធម៌ តស៊ូព្យាយាមការងារបានល្អ ៕

អត្ថបទដែលជាប់ទាក់ទង