**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា**តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក បានរងឥទ្ធិពលញ័ររញ្ជួយដី**ការិយាល័យគណៈកម្មាធិការធានារ៉ាប់រងថៃ ចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ដល់ទីភ្នាក់ងារ និងឈ្មួញកណ្តាលធានារ៉ាប់រង ដែលអនុវត្តដោយអយុត្តិធម៌ចំពោះឆ្លើយតបនឹងការខូចខាតដោយសារគ្រោះរញ្ជួយដី**អ្នកនាំពាក្យបរិស្ថាន៖ សូមបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលជាមូលហេតុអ្វើឱ្យមានការធ្លាក់ចុះគុណភាពខ្យល់ និងការបាត់បង់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី

សៀវភៅ «សម្តេច ហេង សំរិន ក្នុងវិស័យការទូតសភា» បោះពុម្ពផ្សាយបង្ហាញពីសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលនានារបស់រដ្ឋសភា

ភ្នំពេញ៖ សៀវភៅមានចំណងជើងថា «សម្តេច ហេង សំរិន ក្នុងវិស័យការទូតសភា» បានចេញផ្សាយជាសាធារណៈនៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ។ សៀវភៅនេះ បានរៀបរាប់ពីសមិទ្ធផល របស់រដ្ឋសភាក្រោមការដឹកនាំរបស់​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាពិសេស​ ភាពជោគជ័យ ក្នុងវិស័យការទូតសភា។

វិស័យការទូតសភា​ ជាកិច្ចការមួយរបស់រដ្ឋសភានៅលើឆាកអន្តរជាតិ ក្នុងចំណោមកិច្ចការជាច្រើនរបស់រដ្ឋសភា ក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ មានដូចជាការតាក់តែងច្បាប់ ភាពជាតំណាងរបស់ប្រជាពលរដ្ឋ និងការតាមដានការអនុវត្តច្បាប់ជាដើម។

សៀវភៅ សម្តេច ហេង សំរិន ក្នុងវិស័យការទូតសភា បានលើកឡើងថា​ ជាទូទៅកិច្ចការងារការទូត​ ត្រូវគេយល់ឃើញថាការងាររបស់ស្ថាប័ននីតិប្រតិបត្តិ ដែលអនុវត្តតាមរយៈក្រសួងការបរទេស​ និងប្រមុខការទូតប្រចាំប្រទេសនីមួយៗ។ ប៉ុន្តែនៅក្នុងទស្សវត្សចុងក្រោយនេះ ស្ថាប័ននីតិប្បញត្តិដែលមានតួនាទីស្នូលជាតំណាងប្រជាជាតិ​ និងប្រជាពលរដ្ឋទំាងមូល បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពកិច្ចសហប្រតិបត្តិការអន្តរជាតិ ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី​ និងពហុភាគី។

លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានលើកឡើងនៅក្នុងសៀវភៅនោះថា ទោះបីមិនបានរៀបរាប់អស់ពីសកម្មភាពរបស់ សម្តេចប្រធានរដ្ឋសភា នៅក្នុងការដឹកនាំរដ្ឋសភា ប្រមាណជាងបីអាណត្តិមកនេះក្តី តែសៀវភៅមួយក្បាលនេះ បានបង្ហាញពីផ្នែកខ្លះ នៃបេសកកម្មដ៏ឧត្តុងឧត្តមរបស់សម្តេច ក្នុងការលើកកម្ពស់កិត្តិយស កិត្យានុភាពរបស់រដ្ឋសភាកម្ពុជា ក៏ដូចជាប្រទេសជាតិទំាងមូល នៅលើឆាកអន្តរជាតិ។

សៀវភៅ សម្តេច ហេង សំរិន ក្នុងវិស័យការទូតសភា មានកម្រាស់ជិត៣០០ទំព័រ បានចែកជា៥ជំពូកធំៗ។ ក្រៅពីការផ្តោតជាសំខាន់លើកិច្ចការទូតសភា សៀវភៅក៏បានរំលេចផងដែរពីប្រវត្តិនិងស្នាដៃបម្រើជាតិនិងប្រជាជនជាច្រើនទៀត របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន តំាងពីដើមមក។

សូមជម្រាបថា ក្រោមការដឹកនាំរបស់​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងការជំរុញនិងលើកកម្ពស់វិស័យការទូតសភា សំដៅលើកកម្ពស់និងជំរុញដល់កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅលើឆាកអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង