កូនស្រី ឯកឧត្ដម ឃួង ស្រេង ឈ្នះមេដៃមាស និង ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ៥ ខាងតែងសេចក្តីជាក្រុម
ភ្នំពេញ៖ កូនស្រីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឈ្នះមេដៃមាស និង ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ៥ ខាងតែងសេចក្តីជាក្រុម។
តាមរយៈបណ្ដាញសង្គមតេឡេក្រាម ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា “ អបអរសាទរកូនស្រី ដែលបានឈ្នះមេដៃមាស និង ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ៥ខាងតែងសេចក្តីជាក្រុម រួមនិងមេដៃមាសនិងប្រាក់4នៃវិញ្ញាសារប្រកួតផ្សេងៗទៀតក្នុងចំណោមសិស្សានុសិស្សជាង២០០០នាក់មកពីបណ្តាប្រទេសជាង២០ចូលរួម ព្រមទាំងជាប់ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅសកលវិទ្យាល័យYale(Yale University)នៃសហរដ្ឋអាមេរិក ក្នុងកម្មវិធីប្រកួតពានរង្វាន់ពិភពលោក (World Scholar’s Cup) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ(Global Round) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី19ខែកក្កដាឆ្នាំ2023នេះ”៕