ឯកឧត្តម ស៊ុយ សែម ដឹកនាំដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅមូលដ្ឋានឃុំស្នាមព្រះ ស្រុកបាកាន ដោយមានសមាជិក សមាជិកា ចូលរួមប្រមាណ ១,៥០០នាក់
ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ និងលោកជំទាវ ជា ខេង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅមូលដ្ឋានឃុំស្នាមព្រះ ស្រុកបាកាន ឆ្ពោះទៅបូជនីយដ្ឋានប្រវត្តិសាស្ត្រ លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដោយមានសមាជិក សមាជិកា ចូលរួមប្រមាណ១,៥០០នាក់ និងរថយន្តប្រមាណ ១០០គ្រឿង ៕