**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

ថ្ងៃបិទនៃយុទ្ធនាការបោះឆ្នោត លោក វង្ស វិត ដឹកនាំសមាជិក ២៥០នាក់ ដង្ហែក្បួនឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឃុំសារង្គ

ភ្នំពេញ៖ នៅថ្ងៃចុងបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ លោក វង្ស វិត អនុប្រធានក្រុមការងារខ២៧ ជាប្រធានក្រុមការងារ ចុះពង្រឹងមូលដ្ឋាន ឃុំសារង្គ ស្រុកស្វាយចេក បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ២៥០នាក់ ធ្វើសកម្មភាពដង្ហែឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ ។

នៅក្នុងពិធីដង្ហែនេះ គេសង្កេតឃើញសមាជិក សមាជិកា មកចូលរួមដង្ហែយ៉ាងច្រើនកុះករ ថែមទាំងមានទឹកមុខសប្បាយរីករាយ តាមក្បួនរថយន្ត ម៉ូតូ គោយន្ត យ៉ាងអធិក អធម្ម លាយឡំជាមួយបទចម្រៀង និងការស្រែកជ័យឃោសគាំទ្រគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនមានលេខរៀងទី១៨ ដើម្បីគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន។បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពប្រជាជន ។បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង ។បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារបស់ប្រជាជន ដោយសារប្រជាជននិងដើម្បីប្រជាជន។មានជ័យជំនះថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗនៅថ្ងៃនេះ ។មានសន្តិភាពទើបមានការអភិវឌ្ឍនិងប្រជាធិបតេយ្យ ។

បន្ទាប់ពីសមាជិក សមាជិក បានជួបជុំគ្នានៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសារង្គ ស្ថិតក្នុងភូមិកន្ទ្រង់ ឃុំសារង្គនោះមកក្បួនក៏បានដង្ហែចេញទៅតាមបណ្តាភូមិនានាក្នុងឃុំសារង្គ ដោយមានសមាជិក សមាជិកាសរុបប្រមាណជាង២៥០នាក់ តាមក្បួនរថយន្ត គោយន្តកន្ត្រៃ និងម៉ូតូ យ៉ាងអធិកអធម្ម ដើម្បីធ្វើសកម្មភាពឃោសនារកសម្លេងឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១២០២៣ ត្រូវនឹងថ្ងៃអាទិត្យ ៦កើត ខែទុយាសាឍ ឆ្នាំថាំ បញ្ចស័ក ព.ស ២៥៦៧ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងបង្កើតរាជរដ្ឋាភិបាលសម្រាប់នីតិកាលថ្មី ដើម្បីដឹកនាំប្រទេស រយៈពេល៥ឆ្នាំ តទៅមុខទៀត សូមអញ្ជើញទៅបោះឆ្នោតនិងគាំទ្រគណបក្សប្រជាជនម្ពុជា ដែលមានរូបទេវតាបាចផ្កានិងមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ឲ្យបានគ្រប់គ្នាកុំបីខាន ។ បោះឆ្នោតជូនគណបក្សប្រជាជនគឺបោះឆ្នោតជូនខ្លួនឯង បោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីធានាការថែរក្សាសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិជាបន្តទៀត ។ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាអនុវត្តកម្មវិធីនយោបាយ ដែលបានប្រកាសជូនជនរួមជាតិឲ្យបានសម្រេជោគជ័យ បង្កើតសមិទ្ធផលធំៗថ្មីៗទៀតជូនជាតិ និងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពកាន់តែសម្បូរសប្បាយ រស់នៅយ៉ាងសុខដុមរមនាក្នុងសង្គមប្រកបដោយការគោរពតម្លៃមនុស្ស ប្រជាធិបតេយ្យ សេរីភាពនិងយុត្តិធម៌ ។

ក្បួនដង្ហែត្រូវបានបញ្ចប់ នៅវត្តប្រាសាទភាស ស្ថិតក្នុងភូមិភាស ឃុំសារង្គ ស្រុកស្វាយចេក និងស្តាប់សារសម្តេចតេជោ ក្នុងពិធីបើកយុទ្ធនាការថ្ងៃដំបូង ក្នុងកម្មវិធីគោលនយោបាយជាអាទិភាពចំនួន៦ ចំណុច នៅក្នុងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមមាន៖ទី១ :ការផ្ដល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល ។ទី២ : ការបណ្ដុះបណ្ដាលជំនាញវិជ្ជា ជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ។ទី៣ : ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិ ជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមាន វិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន ។ទី៤: ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ទី៥: ការដាក់ចេញនូវយន្ដការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម,រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ។ទី៦: ការរៀបចំចាត់បញ្ជូនមន្ត្រីបច្ចេកទេសផ្ដល់សេវាកសិកម្ម ឱ្យបានគ្រប់ឃុំទាំងអស់ នៅទីជនបទទូទាំងប្រទេស ។ក្រោយបញ្ចប់ក្បួនដង្ហែនោះមកសមាជិកសមាជិកាបានជួបជុំគ្នានៅក្នុងបរិវេណវត្តប្រាសាទភាស និងនាំគ្នារាំលេងដោយក្តីសប្បាយរីករាយ ព្រមទាំងហូបបាយសាមគ្គី ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង