ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាជិត ១មុឺននាក់ ចូលរួមដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងស្រុកស្អាង
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្អាង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាប្រមាណជិត ១មុឺននាក់ ចូលរួមដង្ហែក្បួនក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅក្នុងស្រុកស្អាង ខេត្តកណ្តាល ៕