ឯកឧត្តម លឹម គានហោ អញ្ជើញដឹកនាំដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ដែលមានសមាជិក សមាជិកាចូលរួមសរុបប្រមាណជាង១ម៉ឺននាក់ ក្នុងស្រុកពញាឮ
ភ្នំពេញ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃសុក្រ ៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំដង្ហែក្បួនឃោសនារកសំលេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានសមាជិក សមាជិកាចូលរួមសរុបប្រមាណជាង១ម៉ឺននាក់ ដង្ហែរអបអរសាទរតាមដងផ្លូវ ព្រមទាំងទទួលបានការស្រលាញ់ និងគាំទ្រស្វាគមន៍យ៉ាងច្រើនកុះករពីបងប្អូនប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជាទូទាំង១១ឃុំ ក្នុងស្រុកពញាឮ ខេត្តកណ្តាល ៕