ឯកឧត្ដម ថេង ច័ន្ទសង្វារ អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកត្បូងឃ្មុំ ដែលមានសមាជិក សមាជិកាចូលរួមប្រមាណ១មុឺននាក់
ភ្នំពេញ៖ ឯកឧត្ដម ថេង ច័ន្ទសង្វារ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជេីញអានសុន្ទរកថាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ថ្លែងក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅស្រុកត្បូងឃ្មុំ ដែលមានសមាជិក សមាជិកាចូលរួមប្រមាណ ១០,០០០នាក់។
សូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ លេីសន្លឹកឆ្នោត និងមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ ៕