ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ដឹកនាំដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវ ដោយមានសមជិក សមាជិកា ចូលរួមប្រមាណ ៤,០០០នាក់
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំគណៈចលនាសាសនិកឥស្លាមហែរបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវ និងជ្រោយចង្វារ ដោយមានសមជិក សមាជិកា ចូលរួមប្រមាណ ៤,០០០នាក់ ៕