ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ អញ្ជើញទៅបោះឆ្នោត រួចរាល់ហើយ នៅមណ្ឌល ០៤៩៤ សាលាបឋមសិក្សា ហ៊ុន ណេង បឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម
ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងលោកជំទាវ ទន់ ខុន យឹម ឆៃលី រួមជាមួយ លោកជំទាវ យឹម ឆៃលីន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតីកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌល ០៤៩៤ សាលាបឋមសិក្សា ហ៊ុន ណេង បឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃនេះប្រព្រឹត្តទៅដោយពហុបក្ស ដោយសេរី និងយុត្តិធម៌ ៕