រយ:ពេល៤ខែ មនោសញ្ចេតនារបស់ក្រុមគ្រួសារឃុំក្រែកបានទុកចិត្ត និងផ្តល់បេះដូងដល់ក្រុមការងារ តាមរយ:សន្លឹកឆ្នោតគាំទ្របក្សទេវតា មានចំនួនជាង១មុឺនសម្លេង
ភ្នំពេញ៖ រយ:ពេល៤ខែ មនោសញ្ចេតនារបស់ក្រុមគ្រួសារឃុំក្រែក បានទុកចិត្ត និងផ្តល់បេះដូងដល់ក្រុមការងារគណបក្សចុះជួយឃុំតាមរយ:សន្លឹកឆ្នោតគាំទ្របក្សទេវតា មានចំនួន ១៤,៤១៧សម្លេង កើនឡើង ២,៤១២សម្លេង បើប្រៀបនឹងឆ្នាំ២០២២។
ក្នុងនាមប្រធានក្រុមការងារចុះជួយឃុំក្រែក ឯកឧត្តម ឈួរ សុបញ្ញា ពិតជាមានសេចក្តីរីករាយជាពន្លឹកដែល៖
១-ថ្នាក់ដឹកនាំបក្ស ពិសេសឯកឧត្តមរដ្ឋមន្រ្តី វង សូត ដែលបានផ្តល់ឱកាសឱ្យខ្ញុំបានចូលរួមចំណែកជាអ្នកដឹកនាំការងារជួយគណបក្សក្នុងឃុំក្រែកក្នុងនាមជាប្រធានក្រុមការងារគណបក្សចុះជួយឃុំក្រែក
២-ក្នុងរយ:ពេល៤ខែនៃកាតដឹកនាំនេះក្រុមការងារយើងបានទទួលនូវភាពកក់ក្តៅ ក្តីស្រលាញ់ និងការរាប់អានប្រកបដោយមនោសញ្ចេតនាជាលក្ខណ:មហាគ្រួសារខ្មែរក្នុងមូលដ្ឋានឃុំក្រែករបស់យើង
៣-ប្រកបដោយឱកាសនៃការបានសិក្សារៀនសូត្របំប៉នសតិអារម្មណ៍នយោបាយផ្សាភ្ជាប់នឹងមហាជន និងបេះដូងប្រជាជននិងជីវភាពប្រចាំថ្ងៃរបស់បងប្អូនមូលដ្ឋាន
៤-រយ:ពេល៤ខែ ស្តែងចេញតាមរយ:លទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ក្រុមការងារយើងទទួលបាននូវលទ្ធផលគួរជាទីមោទនគឺទទួលបានសម្លេងគាំទ្រចំនួន ១៤,៤១៧សម្លេង កើនឡើង ២,៤១២សម្លេង បើប្រៀបនឹងឆ្នាំ២០២២ (លទ្ធផលឃុំសង្កាត់) ដែលចំណុចនេះជាការបង្ហាញឱ្យឃើញនូវកត្តាសាមគ្គីភាព ភាតរភាព និងឆន្ទ:របស់ក្រុមការងារ និងបេះដូងសន្តិភាពរបស់ពុកម៉ែមាមីងបងប្អូនក្រុមគ្រួសារឃុំក្រែកទាំងអស់ ៕