ឯកឧត្តម សុខ ពុទ្ធិវុធ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកទ្រាំង ខេត្តតាកែវ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងលើសលប់ ភ្លូកទឹក ភ្លូកដី
ភ្នំពេញ៖ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកទ្រាំង ខេត្តតាកែវ ក៏ដូចជាទូទាំងប្រទេសកម្ពុជា ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងលើសលប់ ភ្លូកទឹក ភ្លូកដី។
ឆ្លៀតឱកាសនេះ ឯកឧត្តម សុខ ពុទ្ធិវុធ ក៏សូមថ្លែងអំណរគុណដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកទ្រាំង ឃុំទាំង១៤ យុវជនស្ម័គ្រចិត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់កន្លងមក រហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់។
យើងទាំងអស់គ្នា នឹងបន្តរួមដំណើរជាមួយពុកម៉ែបងប្អូនទាំងអស់ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ៕