អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខ មន្ត្រីកិច្ចសន្យាអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្ត ដែលបានសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្ត
ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខលោកស្រី ទាន់ ឆាយហួយ ជាមន្ត្រីកិច្ចសន្យាអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តព្រះសីហនុ ដែលបានសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំលោកស្រី ទុន ឆាយហួយ ឱ្យថែទាំសុខភាពសម្រាប់ខ្លួនយើង និងទារក។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយឧបត្ថម្ភជូនលោកស្រី ទាន់ ឆាយហួយ មានដូចជា ផ្លែឈើម្នាក់០១កន្ត្រក ទឹកដោះគោឆៅ និងថវិកា ២លានរៀលផងដែរ ៕