ឯកឧត្តម ហេង សួរ ជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិមកពីប្រទេសជប៉ុន
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ នាល្ងាចថ្ងៃចន្ទ ៧កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៣៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិមកពីប្រទេសជប៉ុន ចំនួន៧រូប ដែលបានអញ្ជើញចូលរួមសង្កេតការ ណ៍លើដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ៕