ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់អ៊ំស្រី លី ដា ដែលវះកាត់ដាក់ដែកឆ្អឹងភ្លៅ
ភ្នំពេញ៖ អ៊ំស្រី ឈ្មោះ លី ដា អាយុ ៦៦ឆ្នាំ រស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គាត់មិនអាចដើរបាន ដោយសារទទួលរងគ្រោះថ្នាក់បាក់ឆ្អឹងភ្លៅ បីឆ្នាំមកហើយ មិនបានព្យាបាលបានត្រឹមត្រូវនោះទេដោយសារខ្វះលទ្ធភាព ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកធ្វើការព្យាបាលវះកាត់ដាក់ដែកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ បានដោយជោគជ័យ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។