ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំជាមួយ ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ សង្កាត់ និងប្រធានគណៈកម្មាធិការគណបក្សប្រជាជនទាំង២៩ ឃុំ សង្កាត់ក្នុងខេត្តព្រះសីហនុ
ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ សង្កាត់ និងប្រធានគណៈកម្មាធិការគណបក្សប្រជាជនទាំង២៩ ឃុំ សង្កាត់ក្នុងខេត្តព្រះសីហនុ។
ក្នុងនោះឯកឧត្តមប្រធានគណបក្សខេត្ត លើកទឹកចិត្ត ឃុំ-សង្កាត់ ដែលទទួលបានចំណាត់ថ្នាក់លេខ១ មានសង្កាត់កោះរ៉ុងសន្លឹម ទទួលបានថវិកា ៥០លានរៀល លេខ២.ឃុំស្ទឹងឆាយ ទទួលបានថវិកា ៣០លានរៀល និងលេខ៣.សង្កាត់កោះរ៉ុង ទទួលបានថវិកា ២០លានរៀល ដោយឡែកឃុំ-សង្កាត់ចំនួន ២៦ផ្សេងទៀត ទទួលបានប្រាក់រង្វាន់លួងចិត្តក្នុងមួយឃុំ-សង្កាត់ ១០លានរៀល ៕