ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាល ដល់ស្ត្រីម្នាក់មានបញ្ហាវៀចឆ្អឹងខ្ទង់ច្រមុះ ធ្វើទុក្ខជាប្រចាំ
ភ្នំពេញ៖ លោក ប៉ែន ចាន់ ដែលត្រូវជាស្វាមីរបស់ប្អូនស្រី ជា ស្រីណា បម្រើការនៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានស្នើសុំ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីឱ្យក្រុមគ្រូពេទ្យ TYDA ជួយព្យាបាលប្រពន្ធរបស់គាត់ដោយសារកង្វះលទ្ធភាព។
ប្អូនស្រី ឈ្មោះ ជា ស្រីណា អាយុ ២៩ឆ្នាំ នៅឃុំបារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ មានបញ្ហាវៀចឆ្អឹងខ្ទង់ច្រមុះ ធ្វើទុក្ខជាប្រចាំ ត្រូវបានទទួលការវះកាត់ នៅផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ។
នៅពេលនេះអាការៈរបស់គាត់ បានធូរស្បើយច្រើនហើយ ដែលរាល់ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ ការស្នាក់នៅព្រមទាំងថ្លៃអាហារ ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។