នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងាររៀបចំ និងតាមដានកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំចូលរួមកិច្ចប្រជុំ DGICM លើកទី២៦ និងកិច្ចប្រជុំពាក់ព័ន្ធ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាព្រឹកថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងាររៀបចំ និងតាមដានកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំចូលរួមកិច្ចប្រជុំ DGICM លើកទី២៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ដែលនឹងរៀបចំឡើងនៅប្រទេសថៃ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក បានពិនិត្យលើឯកសារ និងបានពិភាក្សាកិច្ចការងារមួយចំនួន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងនាមជាដៃគូសន្ទនារបស់អាស៊ាន ក៏ដូចជាDGICM តាមរយៈការបន្តផ្តល់ជូនវគ្គបណ្តុះបណ្តាលនានាដែលចាំបាច់ក្នុងការអភិវឌ្ឍធនធានមនុស្ស ជូនមន្ត្រីអន្តោប្រវេសន៍អាស៊ាន ៕