ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ៖ មកទល់ថ្ងៃទី២៦ កក្កដា ខេត្តក្រចេះ មិនមានពាក្យបណ្ដឹងពាក់ព័ន្ធនិងការបោះឆ្នោតនោះទេ
ភ្នំពេញ៖ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានថ្លែងថា មកទល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ ខេត្តក្រចេះ មិនមានពាក្យបណ្ដឹងពាក់ព័ន្ធនិងការបោះឆ្នោតនោះទេ មានន័យថាគ្រប់គណបក្សនបាយ ក៏ដូចជាអ្នកអង្កេតការជាតិ និងអន្តរជាតិ ទទួលយកការរៀបចំបោះឆ្នោតនៅកម្ពុជា ហេីយនៅតែ៣៤ថ្ងៃទៀត តែប៉ុណ្ណោះ លទ្ធបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ដផ្លូវការ និងប្រកាសជាសាធារណៈ ខណៈនេះលទ្ធផលបឋម បានចេញប្រកាស់ថាមានគណៈបក្សនយោបាយចំនួន០២ ទទួលបានសម្លេងច្រេីន ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៣/៣ អាសន: ដោយគណបក្សប្រជាជនកម្ពុជា ឈរលើចំណាត់ថ្នាក់លេខ០១ឈ្នះដាច់ រីឯគណបក្សហ្វ៊ុនស៊ិនប៉ិច ឈរលើចំណាត់ថ្នាក់លេខ០២។
ឯកឧត្តម ហឿ សុីយ៉ែម មានថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម បានអញ្ចេីញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ ឯកឧត្តម ហឿ សុីយ៉ែម ក៏បានកោតសរសេីរ និងថ្លែងអំណរគុណចំពោះ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងទាំង៣ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះទាំងមូល ដែលបានអញ្ជើញទៅបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ជាពិសេសអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមថែរក្សាការពារ សន្តិសុខសណ្ដាប់ធ្លាប់ ទាំងក្នុងអំឡុងរយៈពេលនៃឃោសនា រកសំឡេងឆ្នោត និងជាពិសេសក្នុងថ្ងៃបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ដែលប្រព្រឹត្តទៅបានយ៉ាងរលូន គួរអោយគត់សម្គាល់ និងជាទីមោទនៈ ៕