**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យនាយការិយាល័យសេនានុព័ន្ធអង់គ្លេសចប់អាណត្តិ ចូលជួបសម្តែងការគួរសមជម្រាបលា និងបង្ហាញមុខនាយការិយាល័យសេនានុព័ន្ធថ្មី

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ជេមី មូរ៉េ នាយការិយាល័យសេនានុព័ន្ធអង់គ្លេសប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅប្រទេសសឹង្ហបុរី ទើបបញ្ចប់អាណត្តិចូលជួបសម្តែងការគួរសមជម្រាបលា និងបង្ហាញមុខនាយការិយាល័យសេនានុព័ន្ធថ្មី វរសេនីយ៍ឯក អេឌី ម៉ាស់ខែល ភីតដឺសិន នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីសភាពការណ៍នៅកម្ពុជា ដែលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រក្សាបានរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ ការគ្រប់គ្រងបានជំងឺកូវីដ-១៩។ កត្តាទាំងនេះបានធ្វើឱ្យកម្ពុជាទទួលជោគជ័យជាបន្តបន្ទាប់ ជាពិសេស ជោគជ័យដ៏ត្រចះ ត្រចង់ក្នុងការធ្វើជាប្រធានអាស៊ានប្តូរវេននាឆ្នាំ២០២២ ការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការបោះឆ្នោតថ្នាក់ជាតិ ប្រកបដោយសេរី យុត្តិធម៌ ផងដែរ។

ទាក់ទងពីទំនាក់ទំនងការទូតប្រទេសទាំងពីរកម្ពុជានិងអង់គ្លេស គឺមានជាង៧០ឆ្នាំមកហើយ ហើយកន្លងមកនេះ អង់គ្លេស បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់កម្ពុជា បានផ្ដល់ហិរញ្ញប្បទានដើម្បីចូលរួមអភិរក្សព្រៃ និងធនធានធម្មជាតិ និងបន្តផ្តល់អាហារូបករណ៍ដល់ការដោះមីន មនុស្សធម៌ រហូតគ្រាប់មីនចុងក្រោយត្រូវបានសម្អាតពីប្រទេសកម្ពុជាផងដែរ។

លើកិច្ចសហប្រតិបត្តិការលើវិស័យយោធា អង់គ្លេសបានផ្តល់អាហារូបករណ៍ដល់កងយោធពលខេមរភូមិន្ទ បានទៅហ្វឹកហ្វឺននៅសាលារាជបណ្ឌិត្យសភាយោធាអង់គ្លេស បានដាក់ស្ថានសេនានុព័ន្ធអង់គ្លេសប្រចាំកម្ពុជានៅសិង្ហបុរី ព្រមទាំងបង្កើនកិច្ចទំនាក់ទំនងនៅក្នុងការផ្លាស់ប្ដូរព័ត៌មានសន្តិសុខ និងការបង្ក្រាបបទល្មើសឆ្លងដែនជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ សង្ឃឹមថា តាមរយៈលោកវរសេនីយ៍ឯក អេឌី ម៉ាស់ខែល ភីតដឺសិន ដែលទើបតែងតាំងថ្មីជានាយការិយាល័យសេនានុព័ន្ធអង់គ្លេសប្រចាំកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក ជេមមី មូរ៉េ បានថ្លែងអំណរគុណចំពោះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ដែលបានអនុញ្ញាតឲ្យរូបលោកទាំងពីរបានចូលជួបសម្តែងការគួរសម និងបានគាំទ្រចំពោះការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-អង់គ្លេស នាពេលកន្លងមក។

ដើម្បីបង្កើតនូវទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ លោកវរសេនីយ៍ឯក ជេមមី មូរ៉េ បានស្នើសុំការអញ្ជើញ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ទៅបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស និងចូលរួមក្នុងពិធីបិទវគ្គសិក្សា ដែលមាននិស្សិតកងយោធពលខេមរភូមិន្ទនៅទីនោះផងដែរ នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។

លោកវរសេនីយ៍ឯក ជេមមី មូរ៉េ ក៏បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានគាំទ្រអង់គ្លេសឲ្យចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងបានសន្យាបន្តកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាសហប្រតិបត្តិការនៅតំបន់អាស៊ី ៕

អត្ថបទដែលជាប់ទាក់ទង