ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់ អ៊ំស្រី ចឹង ងៀត មានបញ្ហាភ្នែកឡើងបាយ
ភ្នំពេញ៖ មរយៈបេសកកម្ម TYDA ចុះជួបជាមួយប្រជាពលរដ្ឋតាមសហគមន៍ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។
អ៊ំស្រី ចឹង ងៀត អាយុ ៦៦ឆ្នាំ រស់នៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានជីវភាពខ្វះខាត និងមានបញ្ហា ភ្នែកឡើងបាយ ក្រុមគ្រូពេទ្យ TYDA បានបញ្ជូនអ៊ំស្រីមកធ្វើការវះកាត់ភ្នែកដោយជោគជ័យនៅមន្ទីរពេទ្យព្រះអង្គឌួង ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។