ឯកឧត្តម ឃួង ស្រេង អញ្ជើញសំណេះសំណាលជាមួយគណបក្សខណ្ឌ-សង្កាត់ និងក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណបក្សរាជធានីភ្នំពេញ អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយ គណបក្សខណ្ឌ-សង្កាត់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ ប្រធានយុវជនសង្កាត់ ប្រធានបណ្តាចលនាស្រ្តីសង្កាត់ និងប្រធានទទួលបន្ទុកការងារសហជីពសង្កាត់ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។