**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋបាលខេត្តរតនគិរី នាំយកទៀនព្រះវស្សានិងទេយ្យវត្ថុគ្រឿងឧបភោគបរិភោគប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៣៦វត្ត នៅទូទាំងខេត្ត


ភ្នំពេញ៖ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងលោកជំទាវ នាព្រឹកថ្ងៃសុក្រ១១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចសក័ ព.ស ២៥៦៧ ត្រូវនឹងព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទចំណុះជើងវត្ត នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមបណ្តាវត្តនានាក្នុងខេត្តចំនួន ៣៦វត្ត នៅទូទាំងខេត្ត សម្រាប់ទ្រទ្រង់ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅតាមវត្តនីមួយៗក្នុងរយះពេល០៣ខែ។ដែលពិធីប្រគេនព្រះវស្សានេះប្រារព្ធឡើងនៅវត្ត ឥសាន្តរតនារាម(វត្តភ្នំស្វាយ) ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យសាសនារបស់ខ្មែរតាំងពីដូនតា នៃបុព្វបុរសរបស់យើង ហើយបុណ្យចូលព្រះវស្សា គឺចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ ១៥កើត ខែអស្សុជ មានរយៈពេល៣ខែ ដែលជារដូវដែលមានភ្លៀងធ្លាក់ជោគជាំ ជាហេតុធ្វើឱ្យព្រះសង្ឃមិនបាននិមន្តចេញទៅបិណ្ឌបាត្របានក្នុងរយៈពេល ៣ខែ។ដូច្នេះ ក្នុងនាមយើងជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពុទ្ធបរិស័ទ្ធកាន់ព្រះពុទ្ធសាសនា ត្រូវចូលរួមចំណែកនូវសទ្ធាជ្រះថ្លាចូលរួមក្នុងវិស័យពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

ទេយ្យវត្ថុ និងទេយ្យទានដែលបានប្រគេនព្រះសង្ឃចំនួន ៣៦វត្ត ក្នុងខេត្តរតនគិរី ក្នុងមួយវត្តទទួលបាន៖
១-ទៀនវស្សា១គូរ
២- អង្ករ ១០០គីឡូក្រាម
៣-មី ១កេសធំ
៤-អំបិល ១០គីឡូក្រាម
៥-ទឹកសុីអុីវ ១យួរ
៦-ត្រីខ ៣យួរ
៧-ទឹកត្រី ១យួរ
៨-ប្រេងឆា ៥លីត្រ
៩-ប៊ីចេង ២កញ្ចប់
១០-បច្ច័យ ១០មុឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង