ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ បានឧបត្ថម្ភថ្លៃព្យាបាលដល់អ៊ំស្រី យឹម សុខុន មានបញ្ហាភ្នែកឡើងបាយ
ភ្នំពេញ៖ តាមរយៈបេសកកម្ម TYDA ចុះជួបជាមួយប្រជាពលរដ្ឋតាមសហគមន៍ ក្នុងភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ នាពេលកន្លងមក។
អ៊ំស្រី យឹម សុខុន អាយុ ៧១ឆ្នាំ រស់នៅក្នុងភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល មានជីវភាពខ្វះខាត និងមានបញ្ហាភ្នែកឡើងបាយក្រុមគ្រូពេទ្យ TYDA បានបញ្ជូនអ៊ំស្រីមកធ្វើការវះកាត់ផ្នែកដោយជោគជ័យនៅមន្ទីរពេទ្យព្រះអង្គឌួង ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។