**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល**ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៥ចំណុច ដល់មន្ត្រីក្រោមឱវាទ បន្តអនុវត្តដើម្បីពង្រឹងសន្តិសុខតាមមូលដ្ឋាន**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុប សភាពការណ៍លទ្ធផលការងារ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ**ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល**អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប | ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី**ឯកឧត្ដម ប៉ែន បូណា៖ បច្ចុប្បន្ននេះ កម្ពុជាមិនមានការបែកជាតិដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនោះទេ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ

ឯកឧត្តម ចាន់ ស៊ីណាត និងសហការីជាតិអន្តរជាតិ ចុះពិនិត្យលើវឌ្ឍនៈភាពការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិធ្វើការគ្រប់គ្រោងធនធានទឹក បញ្ជាទឹក ប្រើប្រាស់ទឹក និង​គ្រប់គ្រងវិស័យឧតុនិយម

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២៣​នេះ​ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងសហការីជាតិអន្តរជាតិអញ្ជើញចុះពិនិត្យលើវឌ្ឍនៈភាពការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិធ្វើការគ្រប់គ្រោងធនធានទឹក បញ្ជាទឹក ប្រើប្រាស់ទឹក និង​គ្រប់គ្រងវិស័យឧតុនិយមរបស់ក្រសួងដោយបានធ្វើការពិនិត្យជាចំបងលើលទ្ធផល Sonick Tests and Checks ដោយមន្ទីរពិសោធន៍អន្តរជាតិតាមតម្រូវការជាធរមានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB សហ​ហិរញ្ញប្បទាននៃធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF ជាពិសេសត្រូវធានាយ៉ាងណាឲ្យមជ្ឈមណ្ឌលជាតិខាងលើនេះធ្វើសមាហរន្តកម្មដោយខានមិនបានក្នុងនិយាមអន្តរជាតិជាមួយនឹង European Space Agency, ESA និងNASA។

សូមបញ្ជាក់ជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ MEF, ADB, EIB, និងធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិភាគអាស៊ី AIIB បានធ្វើការដឹកនាំនិងបញ្ជាផ្ទាល់លើការគូសវាស់គ្រោងប្លង់លម្អិតក្នុងការបង្កើតនូវមជ្ឈមណ្ឌលជាតិខាងលើនេះឡើងជាមូលដ្ឋានដ៏រឹងមាំដាច់ខាតតែមួយគត់ក្នុងប្រទេសកម្ពុជា លើយុទ្ធសាស្រ្តង​ឈានមុខក្នុងការគ្រប់គ្រងវិស័យ​ឧតុនិយមទាំងមូល ហើយក៏ជាមូលដ្ឋានគ្រឹះនៃស្ថានីយរ៉ាដាតេជោសែនទីI ក្នុងរាជធានីភ្នំពេញ និងស្ថានីយរ៉ាដាតេជោសែនទីII ក្នុងក្រុងស្ទឹងសែនខេត្តកំពង់ធំ ដែលធានាថាវិស័យធនធានទឹក និងឧតុនិយម ពិតជាមួលដ្ឋានដ៏រឹងមាំរបស់ព្រះរាជាណាចក្រកម្ពុជា លើគ្រប់នីតិកាលទាំងអស់ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាពិសេសទៅទៀតនោះក្រសួងធនធានទឹក និងឧតុនិយម និងAIIB នឹងតម្លើងប្រព័ន្ធរ៉ាដាពិសេសថ្មីមួយទៀតក្នុងតំបន់ពោលសេដ្ឋកិច្ចទី៤ របស់ប្រទេសកម្ពុជា ក្នុងភូមិភាគពាយ្យដែលធានាឲ្យរាជរដ្ឋាភិបាលអណត្តនិតិកាលទី៧ថ្មីដែលនឹងដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានលក្ខណៈល្អប្រសើរឡើងទ្វេរមានការប្រកួតប្រជែងខ្ពស់បំផុតជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់ និងមានការប្រឡងប្រណាំងនឹងបណ្តាប្រទេសទាំងអស់ក្នុងពិភពលោកទាំងមូលក្នុងការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយមប្រកបដោយលក្ខណៈ Digital គ្រប់ជ្រុងជ្រោយ និងមាននិរន្តភាព ៕

អត្ថបទដែលជាប់ទាក់ទង