ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់អ៊ំស្រី កែវ គឹមសួរ មានបញ្ហាភ្នែកឡើងបាយ
ភ្នំពេញើ៖ តាមរយៈបេសកកម្ម TYDA ចុះជួបជាមួយប្រជាពលរដ្ឋតាមសហគមន៍ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាពេលកន្លងមក។
អ៊ំស្រី កែវ គឹមសួរ អាយុ ៧១ឆ្នាំ មកពីភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានជីវភាពខ្វះខាត និងមានបញ្ហាភ្នែកឡើងបាយ ក្រុមគ្រូពេទ្យ TYDA បានបញ្ជូនអ៊ំស្រីមកធ្វើការវះកាត់នៅមន្ទីរពេទ្យព្រះអង្គឌួងដោយជោគជ័យ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។