**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

អបអរសាទរ ទិវាឧទ្យានុរក្សពិភពលោក

ទិវាឧទ្យានុរក្សពិភពលោកត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៣១ ខែកក្កដា ដើម្បីរម្លឹកដល់មន្រ្តីឧទ្យានុរក្ស(Rangers) ដែលត្រូវបានសម្លាប់ឬរងរបួសក្នុងបេសកកម្មនៃកាតព្វកិច្ចការពារបរិស្ថាន អភិរក្សធនធានធម្មជាតិ និងដើម្បីអបអរសាទរការងារមន្រ្តីឧទ្យានុរក្សដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញការងារដើម្បីការពារបេតិកភណ្ឌធម្មជាតិនិងវប្បធម៌របស់ពិភពលោក។

ក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះមានមន្ត្រីឧទ្យានុរក្សចំនួន ២ រូបបានទទួលរងគ្រោះថ្នាក់ដល់ជីវិតដោយសារតែក្រុមជនល្មើសបានបាញ់សម្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងអំឡុងបំពេញបេសកកម្មដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។

ប្រទេសកម្ពុជាបានប្រារព្ធទិវាឧទ្យានុរក្សប្រចាំឆ្នាំលើកដំបូងនៅឆ្នាំ ២០១៧ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធអង្គការជាតិនិងអន្តរជាតិ ព្រះសង្ឃពុទ្ធសាសនា និស្សិតសហគមន៍មូលដ្ឋានសាធារណជនទូទៅ និងវិស័យឯកជន។ គោលបំណងផ្សេងទៀតនៃការប្រារព្ធពិធីនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីតួនាទីរបស់ឧទ្យានុរក្សនៅកម្ពុជា និងជំរុញឱ្យសាធារណជនចូលរួម ជាមួយឧទ្យានុរក្សក្នុងការការពារ គ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព។

ទិវាឧទ្យានុរក្សពិភពលោក ប្រារព្ធឡើងក្នុងគោលបំណង៖ ១) ផ្តល់គុណតម្លៃនិងលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស ដែលបានតស៊ូលះបង់ និងបូជាជីវិតដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ ២)លើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតួនាទីរបស់មន្រ្តីឧទ្យានុរក្សនៅព្រះរាជាណាចក្រកម្ពុជា អំពីការតស៊ូលះបង់របស់មន្រ្តីឧទ្យានុរក្សក្នុងការថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថានប្រកបដោយសេចក្តីអង់អាចក្លាហាន។ ៣) ជំរុញនិងលើកទឹកចិត្តសាធារណជនចូលរួមជាមួយនឹងមន្រ្តីឧទ្យានុរក្ស ដើម្បីការពារនិងគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានប្រកបដោយនិរន្តរភាព។

មន្ត្រីឧទ្យានុរក្សជាឆ្មាំព្រៃមិនមែនត្រឹមតែបំពេញភារកិច្ចតាមតួនាទីឯកសណ្ឋានប៉ុណ្ណោះទេ តែជាឪពុកម្តាយដែលកំពុងថែរក្សាធនធានធម្មជាតិសម្រាប់កូនៗជំនាន់ក្រោយ នៅពីក្រោយខ្នងនៃទេសភាពល្អស្អាត សម្រស់ធម្មជាតិព្រៃឈើ សត្វព្រៃ ដែលបងប្អូនប្រជាពលរដ្ឋបានទៅទស្សនាកម្សាន្តនៅក្នុងតំបន់ការពារធម្មជាតិនានា គឺដោយសារតែការលះបង់កម្លាំងកាយ កម្លាំងចិត្ត បញ្ញា ឆ្លងកាត់រាល់គ្រប់ឧបសគ្គ របស់មន្ត្រីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិនិងរបៀង អភិរក្សជីវៈចម្រុះនានានៅកម្ពុជា! ជាការលះបង់ដែលត្រូវបាន ទទួលការគោរព និងកោតសរសើរ ហើយពួកគាត់ជាវីរជនបរិស្ថាន និងព្រៃឈើពិតប្រាកដ! ក្រៅពីជាឆ្មាំព្រៃ មន្ត្រីឧទ្យានុរក្សក៏ជាកូនចៅប្រជាជនជួយទុក្ខធុរៈប្រជាជន បម្រើប្រជាជន។

កម្ពុជាមានមោទកភាពចំពោះមន្ត្រីឧទ្យានុរក្សដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលខ្លះប្រឈមនឹងការលះបង់អាយុជីវិតដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។ ទេសភាពធម្មជាតិដ៏ស្រស់ស្អាតដែលលោកអ្នកបានទស្សនាកម្សាន្តនៅតាមតំបន់ការពារធម្មជាតិនានាកើតចេញពីកិច្ចខិតខំ ប្រឹងប្រែងដោយមិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃក្នុងការចុះល្បាត ការអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ អប់រំនិងផ្សព្វផ្សាយ។ មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថានបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់និងវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជាសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ក្រៅពីបំពេញតួនាទីជាឆ្មាំព្រៃការពារទីជម្រក ប្រភពចំណី និងទឹកសម្រាប់សត្វព្រៃ មន្ត្រីឧទ្យានុរក្សក៏បានចូលរួមក្នុងការសិក្សាចងក្រងទិន្នន័យអំពីជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិជាមួយមន្ត្រីជំនាញពីសត្វព្រៃផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង