ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់ប្អូនស្រី ប៉ុក សៀកម៉ី មានជំងឺបេះដូងតាំងពីកំណើត
ភ្នំពេញ៖ តាមរយៈ បេសកកម្មរបស់សមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្អូនស្រី ប៉ុក សៀកម៉ី អាយុ ១៦ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ប្អូនស្រីមានជំងឺបេះដូងតាំងពីកំណើត បេះដូងចំហ និង ខូចប្រឹសបេះដូង បណ្ដាលឱ្យប្អូនស្រីមានអការ:ហត់ សុខភាពខ្សោយ មិនអាចធ្វើអ្វីខ្លាំងបាន រំខានដល់ការសិក្សា និងការរស់នៅប្រចាំថ្ងៃ ដោយសារក្រុម គ្រួសាររបស់ប្អូនមិនមានលទ្ធភាពក្នុងការព្យាបាលជូនប្អូនស្រី។
ប្អូនស្រី និងក្រុមគ្រួសារមានស្នាមញញឹម មកវិញក្រោយពីក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA សហការជាមួយមន្ទីរពេទ្យគន្ធបុប្ផា ធ្វើការវះកាត់ដូរប្រឹសបេះដូងសប្បនិម្មិត ជូនប្អូនស្រីដោយជោគជ័យ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។