**វិមានក្រឹមឡាំង គំរាមសងសឹក ប្រសិនបើអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលទឹកដីរុស្ស៉ី​**អភិបាលរងរាជធានីភ្នំពេញ៖ ចាប់ពីឆ្នាំ២០២៧ បងប្អូនប្រជាពលរដ្ឋនៅខណ្ឌដង្កោ អស់ការព្រួយបារម្ភពីការលិចលង់ទៀតហើយ**អ៊ុយក្រែន ប្រារព្ធខួប១ពាន់ថ្ងៃ នៃការឈ្លានពាន ខណៈអាម៉េរិកចោទរុស្ស៊ីថា កំពុងបញ្ឆេះភ្លើងសង្គ្រាមកាន់តែខ្លាំង**បណ្តាក្រុមហ៊ុនវិនិយោគជប៉ុន បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា**ប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយស្តីពីសកម្មភាពមុខទល់មុខរវាងយុវជននៃបណ្តាប្រទេស”សកលខាងត្បូង”ចាប់ដំណើរការនៅទីក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូ**បទវិភាគ៖ប្រទេសចិននឹងនាំមកនូវតម្រិះប្រាជ្ញានិងកម្លាំងកាន់តែច្រើនដល់ការអភិវឌ្ឍរួមនៃបណ្តាប្រទេសនានានិងអភិបាលកិច្ចសកល**គ.ជ.ប សម្រេចលុបឈ្មោះ ឯកឧត្ដម ប្រាក់ សុខុន ពីបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា មណ្ឌលរាជធានីភ្នំពេញ និងទទួលស្គាល់ ឯកឧត្ដម ង៉ែត ចដ្ដាវី ជំនួសវិញ**គណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម បង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីថៃ ផែថងថាន សុីណាវ៉ាត់ និយាយទូរស័ព្ទ ជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ**មេដឹកនាំ G20 អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយពន្ធ**អធិការបតីអាល្លឺម៉ង់ នឹងលើកយកបញ្ហាដ្រូនសម្រាប់រុស្ស៉ី ទៅពិភាក្សាជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង នៅឯកិច្ចប្រជុំកំពូល G20**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា**តុលាការហុងកុង ផ្តន្ទាទោសសកម្មជនគាំទ្រប្រជាធិបតេយ្យ ៤៥នាក់ ដាក់ពន្ធនាគារចន្លោះ ៤-១០ឆ្នាំ**ឯកឧត្ដម គីម រិទ្ធី ជិះកង់ដឹកនាំដង្ហែក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរទូកង «កោះកេរធិបតី» ដែលដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស**ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅប្រេស៊ីល**ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ**ក្រុមហ៊ុនចង់នាំចូលសាច់បង្កក ត្រូវស្នើសុំពីអគ្គនាយកដ្ឋានគយ ឬអគ្គនាយកដ្ឋានសុខភាពសត្វ ដោយមានលក្ខណៈសម្បត្តិតាមលក្ខខណ្ឌតម្រូវចំនួន ៤**រដ្ឋបាលខេត្តតាកែវ គ្រោងពង្រីក និងកែលម្អរផ្លូវក្រវាត់បឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេ នៅឆ្នាំក្រោយ**រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតទៀតក្នុងឆ្នាំ២០២៣-២០២៤ និងឆ្នាំខាងមុខបន្តទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អនុញ្ញាតឱ្យគណៈប្រតិភូ JCA និងប្រតិភូលើកកម្ពស់ការវិនិយោគលើកទី៤ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗប្រចាំសប្តាហ៍ និងរៀនសូត្រការងារអប់រំចិត្តសាស្ត្រ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗប្រចាំសប្តាហ៍ និងផ្សព្វផ្សាយខ្លឹមសារការងារអប់រំចិត្តសាស្ត្រ ព្រមទាំងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងយោធិនចំណុះទីបញ្ជាការ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលព្រះរាជាណាចក្រកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ហើយត្រូវបានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានអញ្ជើញទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ រហូតដល់ទៅចំនួន៨៤.៥៩ភាគរយ ប្រកបដោយសុខសុវត្ថិភាព មានសណ្ដាប់ធ្នាប់ល្អ ប្រសើរ សេរី យុត្តិធម៌ ក្នុងបរិយាកាសរីករាយ និងមោទនភាពជាតិខ្មែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះយោធិនទាំងអស់ដែលបាន រួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានសហប្រតិបត្តិការយ៉ាងល្អប្រសើរក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនដល់គណបក្សនយោបាយនានាដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត និងប្រជាពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោត ទទួលបានជោគជ័យគួរជាទីមោទនៈ ។ ហើយជាមួយនោះផងដែរ យោធិននិងក្រុមគ្រួសារយោធិនទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អអញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា ។

នៅក្នុងឱកាសនេះផងដែរ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរងនិងពលទាហានទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង សារសម្លេងនយោបាយពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដោយបានបញ្ជាក់យ៉ាងច្បាស់ពីការចូលកាន់តំណែងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះតទៅ ៕

អត្ថបទដែលជាប់ទាក់ទង