ក្រសួងចំនួន០២ បើកកិច្ចប្រជុំពិនិត្យលើ ការងាររៀបចំគ្រប់គ្រងប្រតិបត្តិការក្នុងមន្ទីរពេទ្យតេជោសែនកោះធំ និងការពិភាក្សាលើគម្រោងបើកដំណើរការជាផ្លូវការ សំដៅធ្វើឱ្យក្លាយជាមន្ទីរពេទ្យស្តង់ដារថ្នាក់តំបន់
ភ្នំពេញ៖ ក្រសួងសុខាភិបាល ជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិនិត្យលើ ការងាររៀបចំគ្រប់គ្រងប្រតិបត្តិការក្នុងមន្ទីរពេទ្យតេជោសែនកោះធំ និងការពិភាក្សាលើគម្រោងបើកដំណើរការជាផ្លូវការ សំដៅធ្វើឱ្យក្លាយជាមន្ទីរពេទ្យស្តង់ដារថ្នាក់តំបន់ ដែលបម្រើសេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋ បានលឿនរហ័ស ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅ ទីស្តីការក្រសួងសារធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន លោកអភិបាល នៃគណៈអភិបាលស្រុកកោះធំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ៕