ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តព្រែកឬស្សី និងប្រគេនជូនព្រះចៅអធិការគ្រប់វត្តទាំងអស់ ក្នុងក្រុងតាខ្មៅ
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ ព្រមទាំងសហការី នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តព្រែកឬស្សី និងប្រគេនជូនព្រះចៅអធិការគ្រប់វត្តទាំងអស់ ក្នុងក្រុងតាខ្មៅ ស្ថិតក្នុងវត្តព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ក៏បានអំពាវនាវដល់សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ទាំងអស់ សូមចូលរួមដើម្បីថែរក្សា កសាងសម្ធិផល ក្នុងព្រះពុទ្ធសាសនា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជណាចក្រកម្ពុជា ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត ៕