ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់ប្អូនប្រុស ឈៀង ចំរើន ជួបគ្រោះថ្នាក់ដាច់សរសៃជង្គង់ ពេលប្រកួតបាល់ទាត់
ប្អូនប្រុស ឈៀង ចំរើន អាយុ២០ ឆ្នាំ ជាកីឡាករបាល់ទាត់ រស់នៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្អូនប្រុសបានទទួលរងគ្រោះថ្នាក់ដាច់សរសៃជង្គង់កំឡុងពេលការប្រកួតកីឡាបាល់ទាត់ប្រចាំខេត្តព្រះសីហនុ ប្អូនត្រូវបានបញ្ជូនមកព្យាបាលភ្លាមៗនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសមៈនិងទទួលបានការវះកាត់ ដោយជោគជ័យដោយក្រុមគ្រូពេទ្យជំនាញ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។