**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យលើការងារពង្រឹង និងពង្រីកតួរទំនប់អាងត្រពាំងថ្ម ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទទួលទិសខេត្តបន្ទាយមានជ័យ អមដំណើរដោយសហការី មន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានចុះធ្វើការពិនិត្យលើការងារពង្រឹង និងពង្រីកតួរទំនប់អាងត្រពាំងថ្ម ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ លើការងារខ្ចប់វេចទឹកទុកក្នុងបរិមាណប្រមាណ ៣០០ លានម៉ែត្រគូប និងធ្វើជាផ្លូវប្រវត្តិសាស្រ្ត ដោយចាក់បេតុងអាម៉េតភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅតំបន់នានានៃព្រំដែនដ៏មានសារៈសំខាន់ប្រកបដោយសក្តានុពលខ្ពស់ក្នុងតំបន់ប៉ូលសេដ្ឋកិច្ចទី ៤ ភូមិភាគពាយព្យ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមជម្រាបជូនថា ក្រោយពីទទួលបាននូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងដោយទទួលបាននូវការគាំទ្រសហការយ៉ាងពេញទំហឹងពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF បានធ្វើការដឹកនាំ និងបញ្ជាផ្ទាល់លើការងារសាងសង់ផ្លូវប្រវត្តិសាស្រ្តលើទំនប់អាងត្រពាំថ្ម ដើម្បីតភ្ជាប់ទៅបណ្តាខេត្តដែលនៅជាប់នឹងតំបន់ព្រំដែន ជាពិសេស និងបន្ទាន់ឲ្យបានទាន់ពេលវេលាសម្រាប់បងប្អូនប្រជាពលរដ្ឋ ។

ឯកឧត្តមរដ្ឋមន្ដ្រី បានយកចិត្តទុកដាក់ ក្នុងយុទ្ធសាស្រ្តធ្វើការពង្រឹង និងពង្រីកសក្តានុពលរបស់អាងត្រពាំងថ្មខ្នាតធំរបស់ប្រទេសមួយនេះជាប្រចាំ ចាប់តាំងពីតំបន់ប្រព័ន្ធធារាសាស្រ្តនេះស្ថិតក្នុងការប្រទាញប្រទុង និងសង្រ្គាមជាមួយនឹងពួកឧទ្ទាមខ្មែរក្រហម ដោយគ្រប់សំណង់ហេដ្ឋារចនាសម្ព័ន្ធទាំងមូល ត្រូវរងការខូចខាតដោយទឹកជំនន់គ្រប់ប្រភេទ ។

រហូតមកដល់ឆ្នាំ ២០១៣ ដោយមានគាំទ្រពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF និងធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រព័ន្ធធារាសាស្រ្តនេះ បានធ្វើការជួសជុលស្តារឡើងវិញទាំងស្រុង ដើម្បីឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានលទ្ធភាពធ្វើការស្រោចស្រពលើផ្ទៃដីបានចំនួន ៣៥.០០០ ហិកតា និងអាចបង្កបង្កើនផលបាន ៣ ដង ក្នុងមួយឆ្នាំ ដោយមានការគ្រប់គ្រងបានត្រឹមត្រូវក្នុងការដោះទឹក ការស្រោចស្រព និងការវេចខ្ចប់ទឹកទុក រហូតដល់តំបន់ ៣ នៃបឹងទន្លេសាបដោយធ្វើសមាហរណកម្មជាមួយនឹងប្រព័ន្ធធារាសាស្រ្តស្រែង ប្រព័ន្ធប្រឡាយកុមារ ប្រព័ន្ធធារាសាស្រ្តអន្សងនាវណាំតាវ ប្រព័ន្ធធារាសាស្រ្តស្រែល្អ ប្រព័ន្ធធារាសាស្រ្តតាម៉េង និងប្រព័ន្ធធារាសាស្រ្តពន្លៃ៕

អត្ថបទដែលជាប់ទាក់ទង