មន្ទីរពេទ្យគន្ធបុប្ផា ប្រារព្ធពិធីគម្រប់ខួប៤ឆ្នាំ នៃការដាក់ឱ្យដំណើរការជាផ្លូវការនូវអគារគន្ធបុប្ផា “សីហមុនី មុនិនាថ” នៃមន្ទីរពេទ្យគន្ធបុប្ផាទី១
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផាបានប្រារព្ធពិធីខួបគម្រប់៤ឆ្នាំ នៃការដាក់ឱ្យដំណើរការជាផ្លូវការនូវអគារគន្ធបុប្ផា “សីហមុនី មុនិនាថ” នៃមន្ទីរពេទ្យគន្ធបុប្ផាទី១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំដែលតំណាងក្រសួងសុខាភិបាល, មូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិគន្ធបុប្ផាស្វីស និងគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា, ព្រមទាំងអាណាព្យាបាលកុមារជាច្រើនរូបផងដែរ។
សូមរលឹកជូនថា អគារគន្ធបុប្ផា “សីហមុនី មុនិនាថ” នេះ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។
ចាប់តាំងពីដាក់ឱ្យដំណើរការមក, អគារនេះត្រូវបានប្រើប្រាស់ជាកន្លែងសង្គ្រោះបន្ទាន់កម្រិតខ្ពស់ ដោយបានទទួលព្យាបាលកុមារបានសង្រ្គោះបន្ទាន់ ២ ៨២៦នាក់, វះកាត់ទូទៅ ៩ ០៥៩នាក់ និងវះកាត់បេះដូង ១ ៥៥៥នាក់ ដោយឥតគិតថ្លៃ និងមិនមានការរើសអើង។
សូមចូលរួមបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ”ដើម្បីរួមគ្នាសង្រ្គោះជីវិតកុមារ តាមរយៈ តំណខាងក្រោមនេះ ។
– រៀល: https://link.payway.com.kh/n3100462b
– ដុល្លារ: https://link.payway.com.kh/KS100484b ៕