**អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ នៅស្រុកកៀនស្វាយ**រដ្ឋបាលខេត្តកំពង់ធំ ប្រជុំបញ្ចប់ការងារចុះកិច្ចសន្យាទិញយកស្ថានីយបូមទឹកឯកជនទាំងអស់ ក្នុងខេត្តកំពង់ធំ មកគ្រប់គ្រងវិញ**ឯកឧត្តម មាន ចាន់យ៉ាដា៖ បរិស្ថានការងារល្អគឺជាសុខដុមរមនានៃមន្ត្រីរាជការរបស់យើង**បណ្ឌិត កៅ ថាច ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធ Zoom**មេដឹកនាំកំពូលរបស់វៀតណាម លោក To Lam នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងគុយបានៅសប្តាហ៍ក្រោយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ អនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ ក្រុមហ៊ុន HONDA MOTOR CO., LTD. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម សរ សុវណ្ណ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី**ទីក្រុងសៀងហៃ ជម្លៀសមនុស្សរាប់សែននាក់ ខណៈព្យុះទីហ្វុង Pulasan បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង**រុស្ស៊ីត្រៀមខ្លួនការពារផលប្រយោជន៍តំបន់អាក់ទិកចំពេលមានសមយុទ្ធណាតូ**ជម្លោះអ៊ីស្រាអ៊ែល-ហេសបូឡា កាន់តែតានតឹងឡើង ដែលបង្កឱ្យមានការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រថ្មីមួយទៀតរបស់ក្រុមហ៊ុនមីនេបៀ ក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់**លោកជំទាវ​ ជូ​ ប៊ុនអេង ​ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សា​ ស្តីពី​ការអនុវត្តដែនការសកម្មភាពឆ្នាំ២០២៤​ និងលេីកទិសដៅការងារ​បន្តឆ្នាំ២០២៥**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ អញ្ជើញបើកសិក្ខាសាលាស្តីពី តួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំឲ្យសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងរបស់ពលករ**ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យកែសម្រួល និងតែងតាំងឯកឧត្ដម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច**រដ្ឋបាលខេត្តកណ្តាល រៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅកម្រិតឃុំ-សង្កាត់**កងពលតូចអន្តរាគមន៍១២៨ ត្រៀមកម្លាំងរួចជាស្រេច ដើម្បីចូលរួមជួយសង្គ្រោះពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយ**អគ្គនាយករង ប.ស.ស. អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងក្រសួងព័ត៌មាន**ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង**មេបញ្ជាការកងពលតូចលេខ៧០ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលពលទាហាន ជំនាន់ទី៧

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន២៥វត្តក្នុងស្រុកស្វាយចេក

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី រួមសហការី នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បាមនាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារ បរិក្ខាជាច្រើនមុខ ទៅប្រគេនព្រះសង្ឃដែលនិងគង់ចាំព្រះវស្សាចំនួន២៥វត្ត ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលប្រារព្ធធ្វើនៅវត្តស្វាយចេក។

សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនាជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។

ព្រះសង្ឃត្រូវនៅក្នុងទីវត្តអារាមរយៈពេល៣ខែ ក្នុងរដូវធ្លាក់ភ្លៀង និងមិនអនុញ្ញាតឲ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុង រយៈពេល ៧ថ្ងៃ។ ពិធីបុណ្យនេះចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥កើត ខែអស្សុជ។

ទេយ្យវត្ថុដែលត្រូវប្រគេនព្រះសង្ឃចំនួន២៥វត្ត ក្នុងមួយវត្តទទួលបាន៖ ទៀន ១គូរ, អង្ករ ៥០គីឡូក្រាម, ស្បង់ជីពោ ១ឈុត, ស្លាដក១, ទឹកសុទ្ធ ១កេស, ឃីត ២កញ្ចប់ និងបច្ច័យ ៣០មុឺនរៀល។ ដោយឡែកវត្តស្វាយចេកទទួលបានបច្ច័យ ១,៦៣៥,០០០រៀល ចំណាយសរុប ចំនួន ២១,១១៩,៤០០រៀល (ម្ភៃមួយលានដប់មួយមុឺនប្រាំបួនពាន់បួនរយរៀល )។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំការសួសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ ឯកឧត្តម​​ អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដល់ព្រះសង្ឃ លោកតា លោកយាយ ទាំងអស់ក្នុងស្រុកស្វាយចេក។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានសំណេះសំណាល សួសុខទុក្ខ ព្រះសង្ឃ យាយជី តាជី ពុទ្ធបរិស័ទនិងប្រគេនពរនិងជូនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងលោក លោកស្រី ឧត្តម សេនីយ៍ វរសេនីយ៍ ស្នងការរង លោក នាយការិយាល័យ លោកអធិការនគរបាលក្រុងស្រុក លោកមេបញ្ជាការវរៈ លោកតា លោកយាយ ញាត្តិមិត្តទាំងអស់ដែលបានចូលបច្ច័យក្នុងពិធីបុណ្យនេះ សូមអនុមោទនាយកកុសកផលបុណ្យរៀងៗខ្លួន និងសូមទទួលបាន សុខភាពល្អ និង ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង