**ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣**OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងដ៏រឹងមាំនៅឆ្នាំ២០២៦**សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ឈានដល់ ២ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២៤**អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន**ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សម្រេចសមិទ្ធផលជាច្រើនដើម្បីបម្រើពលរដ្ឋ និងអភិវឌ្ឍខេត្ត**មេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិន**ចិនរាយការណ៍អំពីពាណិជ្ជកម្មសកម្មជាមួយបណ្តាប្រទេស BRI ក្នុងឆ្នាំ២០២៤**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកធនាគារ ARDB៖ រាជរដ្ឋាភិបាល ទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករ**កញ្ឆាក្រៀមនិងកញ្ឆាស្រស់រាប់សិបដើមត្រូវបានសមត្ថ កិច្ចខេត្តបាត់ដំបងបង្រ្កាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ**ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ថ្នាលបឋមសិក្សា PLP (PLP EdTech)**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើង ៣៥នាក់ មួយចំនួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែមករា**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យដល់ទីតាំងស្ថានភាពភូមិជនជាតិដើមភាគតិចកួយចំនួន ២ភូមិ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**មូលដ្ឋានសុខាភិបាលឯកជន កម្រិត១(CPA1) និងកម្រិត២ (CPA2) ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន ”**សត្វតុកកែប្រភេទថ្មី ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង**ស្រ្តីជាប់ឃុំ និងស្រ្តីក្នុងឃុំទន្លេបិទ ជាមួយឃុំជីរោទ៍ទី១ នៃស្រុកត្បូងឃ្មុំ សរុបជិត២០០នាក់ បានទទួលចំណេះដឹងស្តីពី “ការរួមគ្នាលុបបំបាត់ភាពរងហានីភ័យលើបញ្ហាសុខភាពចំពោះស្រ្តីនៅក្នុងសហគមន៍ដោយចាប់ផ្តើមពីខ្លួនឯង”**ខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

លោក ហ្សង់-ហ្វ្រង់ស័រ តាន់ លាឈប់ពីការងារនៅវិទ្យុបារាំង

ភ្នំពេញ៖ អ្នកគ្រប់គ្រងការផ្សាយជាខេមរភាសារបស់វិទ្យុបារាំង( RFI ) លោក ហ្សង់-ហ្វ្រង់ស័រ តាន់ បានប្រកាសលាឈប់ពីការងារ ក្រោយបម្រើការងារអស់រយៈពេលប្រមាណ ៣០ឆ្នាំ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុលនៅថ្ងៃទី១ ខែសីហា នេះលោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ថា “ខ្ញុំបានជូនដំណឹងស្តីពីការចាកចេញរបស់ខ្ញុំ​ដល់​លោកស្រីប្រធានអគ្គនាយកនៃស្ថាប័ន នៅទីក្រុងប៉ារីសប្រទេសបារាំង ក្នុងថ្ងៃទី១៥ ខែមីនា កាល​ពី​ជាងបួនខែមុន។ ប៉ុន្តែគាត់បានស្នើខ្ញុំឱ្យបន្តកិច្ចការរហូតដល់ចុងខែសីហា ដើម្បីកែទម្រង់​ការផ្សាយ​ជា​ខេមរភាសា ដោយត្រូវឆ្លងចេញពីការផ្សាយតាមវិទ្យុទៅកាន់ការផ្សាយ​តាមប្រពន្ធ័​ឌីជីថល​ទាំង​ស្រុង ជាអាទិ៍តាមហ្វេសប៊ុក (Facebook)។ កាងារទាំងនេះ ចប់ដាច់ស្រេចអស់ហើយ”។

លោកបន្តថា ក្នុងពេលនេះ ទោះជាត្រូវនៅបន្តកិច្ចការបន្តិចបន្តួចនៅវិទ្យុ RFI រហូតដល់ចុ​ង​ខែ​សីហា ក្តី ក៏ខ្ញុំសូម​ឆ្លៀតពេល​សរសេរថ្លែងអំណរគុណនិងសរសេរលាឱ្យហើយ​ប្រិយមិត្តទាំងអស់​ដែលគាំទ្រខ្ញុំបាទ ជាយូរឆ្នាំកន្លងមកហើយ។

ក្នុងសារជម្រាបលាពីប្រិយមិត្តអ្នកស្តាប់ លោក បានបញ្ជាក់ថា លោកមិនភ្លេចទេ ប្រិយមិត្តអ្នកគាំទ្រដំបូងគេបង្អស់នៅប៉ារីស និងជាយក្រុងប៉ារីសដែល ពីឆ្នាំ​១៩៩៣ ដល់ឆ្នាំ២០០៥ តាមដានស្តាប់វិទ្យុ RFI តាមរលកអាកាសមធ្យមOM។ លោក ក៏មិនភ្លេចទេ ប្រិយមិត្តអ្នកគាំទ្រនៅកម្ពុជាដែលពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២៣ តាមដានស្តាប់​វិទ្យុ​RFI​តាមរលកអាកាសFM។

លោក ក៏មិនភ្លេចផងដែរ ចំពោះប្រិយមិត្តអ្នកគាំទ្រនៅគ្រប់ជ្រុងជ្រោយ ក្នុងពិភព​លោកដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមដានស្តាប់វិទ្យុ RFI តាមប្រព័ន្ធឌីជីថល ពិសេស Facebook និងYouTube។ លោក បានសម្តែងការដឹងគុណចំពោះការគាំទ្រ និងសេចក្តី ស្រឡាញ់ទាំងអស់នេះ។

លោក ហ្សង់-ហ្វ្រង់ស័រ តាន់ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែកញ្ញាខាងមុខនេះតទៅ លោក សេង ឌីណា និងលោក គួច គុន្ធារ៉ា នឹងដើរតួនាទីជា​អ្នកដឹក​នាំ​វិទ្យុ​ RFI ជាខេមរភាសា គ្រប់គ្រងក្រុម​ការងារ​នៅប៉ារីស និងនៅភ្នំពេញ។

បើទោះបីជាយ៉ាងណា លោក ហ្សង់-ហ្វ្រង់ស័រ តាន់ មិនបង្ហាញពីមូលហេតុនៃការលាឈប់នេះ ហើយក៏មិនទាន់បង្ហាញផងដែរថា លោកនឹងធ្វើអ្វីជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង