ឯកឧត្តម ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ២០២៣-២០៣៣
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ នារសៀលថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំក្រុមការងារទី១ ដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ២០២៣-២០៣៣ សម្រាប់ត្រៀមដាក់ជូនអង្គវិបស្សនាពេញអង្គ នាពេលខាងមុខ ដែលដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ធ្វើការពិនិត្យ និងសម្រេច ៕