**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងគណៈប្រតិភូកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចទៅកាន់ទីតាំងទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី ស្ថិតនៅភាគខាងកើតទីក្រុងសាយ៉ាប៊ូរី ប្រទេសឡាវ**គណបក្សហ៊្វុនស៊ិនប៉ិច ប្រារព្ធពិធីថ្វាយព្រះមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គម្រប់ខួប ៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បង្ហាញភាពសុទិដ្ឋិនិយមរបស់កម្ពុជា ក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងគ្រោងបង្កើតយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»**មនុស្សជាង ៣៧០០០នាក់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅម៉ាឡេស៊ី ត្រូវបានជម្លៀសចេញទៅទីទួលមានសុវត្ថិភាព**អ៉ីរ៉ង់ ស្វាគមន៍បទឈប់បាញ់អ៉ីស្រាអែល-ហេសបូឡា ប៉ុន្តែរក្សាសិទ្ធិក្នុងការសងសឹក**រដ្ឋមន្រ្តីការពារជាតិចិន កំពុងត្រូវបានស៊ើបអង្កេតពីបទពុករលួយ ខណៈជោគវាសនាកំពុងស្ថិតក្នុងភាពស្រពេចស្រពិល**លោក ដូណាល់ ត្រាំ និងប្រធានាធិបតីម៉ិកស៉ិក ព្រមព្រៀងគ្នាដើម្បីបញ្ឈប់ការធ្វើចំណាកស្រុក មកកាន់សហរដ្ឋអាមេរិក**ក្រសួងបរិស្ថាន ចាប់ផ្តើមសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ ដើម្បីបង្កើនភាពស្អាត**រុស្ស៊ី ព្រមានសហរដ្ឋអាមេរិក ជុំវិញការដាក់ពង្រាយមីស៊ីល នៅក្នុងប្រទេសជប៉ុន**ប្រមុខការទូតកម្ពុជា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច នៅចិន រយៈពេល៤ថ្ងៃ**កាសែត The Economist៖ ទាហានអ៊ុយក្រែន រហូតដល់កន្លះលាននាក់ ត្រូវបានសម្លាប់ ក្នុងជម្លោះ ដែលកំពុងបន្តជាមួយរុស្ស៊ី**រដ្ឋបាលខេត្តស្ទឹងត្រែង ប្រគល់រថយន្ត Mini-Bus ដល់ពន្ធនាគារខេត្ត ដើម្បីប្រើប្រាស់ក្នុងការបម្រើសេវា និងអនុវត្តមុខងារ**ប្រធានាធិបតីអាមេរិកជាប់ឆ្នោត តែងតាំងឧត្តមសេនីយ៍ចូលនិវត្តន៍ លោក Keith Kellogg ជាបេសកជនពិសេសស្វែងរកសន្តិភាពអ៊ុយក្រែន**សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគប្រគេនព្រះសង្ឃ ៥៥អង្គ នៅវត្តក្តីអណ្ដែត ក្នុងក្រុងស្ទឹងសែន**ទេសរដ្ឋមន្ត្រី លី ធុជ ជួបពិភាក្សាជាមួយអគ្គលេខាធិការនៃសហភាពអន្តរសភា ដើម្បីពង្រឹងភាពជាដៃគូសម្រេចបាន នូវគោលដៅនៃអនុសញ្ញាអូតាវ៉ា**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**លោកជំទាវ លឹម រស្មី ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ឯកឧត្តម ងួន រតនៈ ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជួបពិភាក្សាជាមួយសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF)

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៣, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គ.បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation .SBF) ដឹកនាំដោយលោក Gary Lim, ប្រធានប្រចាំប្រទេស អមដោយសមាជិកប្រតិភូ មកពីបណ្តាក្រុមហ៊ុននានា ចំនួន ២៣​ រូបទៀត ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងស្វែងយល់អំពីសក្តានុពលទីផ្សារ និងការវិនិយោគ ពិសេស ស្វែងរកកិច្ចសហប្រតិបត្តិការ និង កាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរីក្នុងព្រះរាជាណាចក្រកម្ពុជា ភ្លាមបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ នៃរដ្ឋសភា តែម្តង ។ ដំណើរទស្សនកិច្ចនេះបានគូសបញ្ជាក់អំពីការទុកចិត្ត មកលើភាពចាស់ទុំផ្នែកនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ដែលបានប្តេជ្ញាការពារ សុខសន្តិភាព ការអភិវឌ្ឍន៍ និងប្រជាធិបតេយ្យ ក្នុងខណៈដែលកម្ពុជាទើបបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងអនុលោមតាមច្បាប់ជាធរមាន ដោយអត្រាប្រជាជនចេញទៅបោះឆ្នោតខ្ពស់រហូតដល់ ៨៤,៥៨% លើសពីការបោះឆ្នោត ៤ ដងកន្លងមក គិតតាំងពីឆ្នាំ ២០០៣ ។ ហើយក្នុងនោះ តាមលទ្ធផលជាបណ្តោះអាសន្ន ចំនួនអ្នកបោះឆ្នោតជាង ៨០% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។
ជាមួយគ្នានេះ, ដំណើរទស្សនកិច្ចរបស់ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរីនេះ គឺជាសញ្ញាវិជ្ជមានសម្រាប់ ធុរជន ​និងវិនិយោគិនសិង្ហបុរី អំពីប្រទេសកម្ពុជា ដែលកម្ពុជា បានគ្រប់គ្រងយ៉ាងល្អនូវការរីករាលដាលនៃជំងឺកូវីដ.១៩និងបើកឱកាសឱ្យវិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិត្រឡប់ចូលកម្ពុជាវិញសម្រាប់ចូលរួមក្នុងការស្តាសេដ្ឋកិច្ចឡើងវិញ ។ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមានកំណើន ៥,៦% នៅឆ្នាំ ២០២៣ និងកំណើន ៦,៦% នៅឆ្នាំ ២០២៤, អតិផរណានឹងមានត្រឹម ២,៥% នៅឆ្នាំ ២០២៣ និងឆ្នាំ ២០២៤, និងអត្រាប្តូរប្រាក់ និងទុនបម្រុងជាតិ នឹងមានស្ថិរភាព ។ ដោយឡែក, វិស័យកសិកម្ម, វិស័យទេសចរណ៍ និងវិស័យមិនមែន កាត់ដេរ ក៏នៅជាវិស័យសក្តានុពល ដែលរំពឹងថានឹងមានកំណើនវិជ្ជមាន ។

ទោះយ៉ាងណា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបជូនប្រតិភូអំពីសមិទ្ធផល និងបរិវត្តកម្មរយៈពេល ២៥ ឆ្នាំ កន្លងមក កម្ពុជានៅប្រឈមនឹងការលំបាក និងឧបសគ្គយ៉ាងច្រើនក៏ដោយ ដូចជា ឥទ្ធិពលអវិជ្ជមាននៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច,ការប្រកួតប្រជែងដ៏ស្វិតស្វាញក្នុងចំណោមប្រទេសសេដ្ឋកិច្ចជឿនលឿន,ការប្រែប្រួលអាកាសធាតុ, គ្រោះធម្មជាតិ និងការរីករាលដាលនៃជំងឺកាចសាហាវជាសកល ជាដើម ។

ទន្ទឹមនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានមានប្រសាសន៍បន្ថែម ពាក់ព័ន្ធនឹងរបៀបវារៈគោលនយោបាយក្នុងការអភិវឌ្ឍសង្គម.សេដ្ឋកិច្ច ក្នុងរយៈពេល ៥ ឆ្នាំខាងមុខរបស់រាជរដ្ឋាភិបាល ដែលនឹងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាមួយនឹងអនាគតមន្ត្រីដឹកនាំបន្តវេន ដែលប្រកបដោយថាមពល និង សមត្ថ.ភាព សំដៅកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសចំណូលខ្ពស់ ។ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលនឹងអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្រ្តបញ្ចកោណ.ដំណាក់កាលទី ១ ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន, ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍសង្គម.សេដ្ឋកិច្ច, ការអភិវឌ្ឍមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និង ការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន, និងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល ។

ជាចុងក្រោយ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជូនពរដល់ប្រតិភូធុរកិច្ចសិង្ហបុរី ទទួលបានជោគជ័យក្នុងបេសកកម្មបំពេញការងារ ពិសេស ការស្វែងរកកាលានុវត្តភាពវិនិយោគ និងធុរកិច្ចនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង