ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់អ៊ំស្រី ឡុង ផារី មានជំងឺរលាកសួតធ្ងន់ធ្ងរ
ភ្នំពេញ៖ អ៊ំស្រី ឡុង ផារី អាយុ ៦៧ឆ្នាំ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានបញ្ជូនឡានសង្គ្រោះបន្ទាន់ទៅទទួលអ៊ំស្រីដល់គេហដ្ឋាន មកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុម: ក្រោយពីអ៊ំស្រីមានអការពិបាកដកដង្ហើមខ្លាំង ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ ហើយអ៊ំស្រីធ្លាប់គ្រោះថ្នាក់ដួលបាក់ឆ្អឹងត្រគាក ដែលមិនអាចក្រោកដើរបាន។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។