**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

នាយសេនាធិការ កងទ័ពជើងគោក អញ្ជើញបិទវគ្គហ្វឹកហ្វឺនឆ្នាំ២០២២ និងបើកវគ្គហ្វឹកហ្វឺនឆ្នាំ២០២៣ របស់កងពលតូចអន្តរាគមន៍លេខ១

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនឆ្នាំ២០២២ និងបើកវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ២០២៣ របស់កងពលតូចអន្តរាគមន៍លេខ១ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅកងពលតូចអន្តរាគមន៍លេខ១ ខេត្តកំពង់ឆ្នាំង ។

ក្នុងរបាយការណ៍ស្វាគមន៍ផ្តល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ព ជើងគោក មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ បានបញ្ជាក់ថា៖ ដោយអនុវត្ត តាមបទបញ្ជាហ្វឹកហ្វឺនរបស់កងទ័ពជើងគោក ការបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកជំនាញផ្សេងៗឲ្យដល់កងយោធពលខេមរភូមិន្ទ នៅឆ្នាំ២០២២ កងពលតូចអន្តរាគមន៍លេខ១ បានដំណើរការហ្វឹកហ្វឺនឆ្នាំ២០២២ មាន១៣វគ្គ ចំនួនរួម ១.៤៥៥នាក់ ,យោធាចារ្យ ១០៥នាក់។ ដោយឡែកនៅឆ្នាំ២០២៣នេះ កងពលតូចអន្តរាគមន៍លេខ១ បានបន្តដំណើរការបើកវគ្គហ្វឹកហ្វឺនចំនួន ១១វគ្គ មានចំនួនរួម ៩៦៩នាក់ សិក្ខាកាម៨៨១ នាក់ យោធាចារ្យចំនួន ៨៨នាក់ ។

មានប្រសាសន៍ក្នុងពិធីបិទវគ្គ និងបើកវគ្គ ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទីកងទ័ពជើងគោក ជូនដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទា ហានរង និងពលទាហាន ក្រុមគ្រូយោធាចារ្យ សិក្ខាកាមទាំងអស់ ។

ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រៃង របស់ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងពលតូចអន្តរាគមន៍លេខ១ ចំពោះការខិតខំប្រឹងប្រែង របស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្រុមគ្រូយោធាចារ្យ សិក្ខាកាមដែលបានសហការ សាមគ្គី ឯកភាពជាធ្លុងមួយ ធ្វើឲ្យសម្រេចនូវផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ២០២២ ទទួលបានដោយជោគជ័យ ។

ឯកឧត្តម ខឹមជា សាឃឿន បានជំរុញដល់ កងពលត្រូវបន្តជំរុញការយកចិត្តទុកដាក់បង្កើន សមត្ថ ភាពធនធានមនុស្ស ដើម្បីដើរតាមការ វិវឌ្ឍន៍ជឿនលឿន លើគ្រប់វិស័យក្នុងតំបន់ ពិសេសក្នុងវិស័យការពារជាតិ។

ឯកឧត្តមនាយសេនាធិការ ក៏បានបន្តទៀតថា ការហ្វឹកហ្វឺន ថ្ងៃនេះ គឺជាការឆ្លើយតបដ៏សមស្របទាន់ពេលវេលាទៅនឹងគោល នយោបាយ របស់រាជរដ្ឋាភិបាល ក្នុង ការកសាងធនធាន មនុស្ស ប្រកបដោយសមត្ថភាព គុណភាពខ្ពស់ ដើម្បី បំរើ ឲ្យការបំពេញភារកិច្ច បំរើជាតិ មាតុភូមិរបស់យើង ចំពោះមុខ និងទៅថ្ងៃអនាគត។

ឯកឧត្តម ក៏បានផ្តាំ ផ្ញើដល់ប្អូនៗដែល ទើបបញ្ចប់ការហ្វឹកហ្វឺន និងប្អូនៗ ដែលត្រូវហ្វឹកហ្វឺនបន្ត ត្រូវយកចិត្តទុកដាក់ ខិតខំ តស៊ូ អនុវត្តឲ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងបន្ថែមទៀត លើការសិក្សារៀនសូត្រ គ្រប់ជំនាញ វិជ្ជា ជីវៈ ដើម្បីក្លាយជា អ្នកបន្តវេន ទៅថ្ងៃអនាគត។

សិក្ខាកាមវគ្គហ្វឹកហ្វឺនឆ្នាំ២០២៣ ត្រូវយកចិត្តដាក់រៀនសូត្រ មានវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានទៀងទាត់ មានអត្តចរិកល្អស័កសមជាកងយោធពលភូមិន្ទ និងបានសំណូមពរដល់គ្រូ គ្រូយោធាចារ្យត្រូវខិតខំរិះរកគន្លឹះ និងទ្រឹស្តីល្អៗធ្វើយ៉ាងណាអោយសិក្ខាកាមងាយយល់ ពេលបញ្ជប់វគ្គទទួលបានលទ្ធផលល្អ ៕

អត្ថបទដែលជាប់ទាក់ទង