**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

គ្រឿងញៀនជាង ២០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោលនៅខេត្តស្វាយរៀង

ភ្នំពេញ៖ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង, ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ និងលោកជំទាវ ឧត្តមសេណីយ៍ឯក​ ជ័យ​ បុប្ផា​ អគ្គលេខាធិការរង​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃព្រហស្បតិ៍២រោច​ ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានអញ្ជេីញជាអធិបតីក្នុងពិធីអ​បអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០២៣ ក្រោមប្រធានបទ”អ្វីៗដេីម្បីប្រជាជនជាចម្បង​ បញ្ឈប់ការរេីសអេីង​ និងម៉ាក់ងាយអ្នកញៀនគ្រឿងញៀន​ ពង្រឹងការអប់រំបង្ការ”​ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រម​ សាលដីកា​ និងសេចក្តីសម្រេចរបស់សាលាដំបូង​ខេត្តស្វាយរៀង​ និងខេត្តព្រៃវែង។

អញ្ជេីញចូលរួមក្នុងពិធីនេះរួមមានគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម អភិបាលរងខេត្តស្វាយរៀង ព្រៃវែង ឯកឧត្តម ប្រធានសាលាដំបូង ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ព្រៃវែង លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន​ សសយក​ខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជាខេត្ត​ និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកំសាន្ត សរុបចំនួន ៧៧០នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ បានដាក់ចេញនូវគោលដៅ​មួយចំនួនក្នុងការលើកកម្ពស់ប្រសិទ្ធភាព ការងារបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តស្វាយរៀងដែលមានចំណុចសំខាន់ៗដូចខាងក្រោម៖

១.ត្រូវយកចិត្តទុកដាក់អនុវត្តនូវសារាចរណែនាំ និងសារលិខិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាខ្លឹមសារប្រធានបទនៅក្នុងឆ្នាំនេះឲ្យចេញជាសកម្មភាពពិត និងលទ្ធផលជាក់ស្ដែងនៅក្នុងមូលដ្ឋាន ដើម្បីរួមគ្នាកាត់បន្ថយ និងឈានទៅលុបបំបាត់ផ្នត់គំនិត រើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន។

២.ត្រូវបន្តផ្ដោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឲ្យបានកាន់តែខ្លាំងក្លាថែមទៀត នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ សង្កាត់ “ស” គ្មានគ្រឿងញៀនពិសេសការចាត់តាំងអនុវត្តវិធានការទាំង៥ នៃយុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់។

៣.ត្រូវបន្តធ្វើសកម្មភាពផ្សព្វផ្សាយអប់រំឲ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឲ្យមានការចូលរួម និងគាំទ្រពីគ្រប់សមាសភាពនៃសង្គម សំដៅធ្វើយ៉ាងណាឲ្យគ្រប់ក្រុមគោលដៅទាំងអស់ បានទទួលការ ផ្សព្វផ្សាយអប់រំ និងយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងផលប៉ះពាល់ពាក់ព័ន្ធនឹងគ្រឿងញៀន។

៤.កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើន ពង្រឹង និងយកចិត្តទុកដាក់ជំរុញ ការអនុវត្តវិធានការរដ្ឋបាល និងការអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះគោលដៅ ដែល ងាយ ឬកើតមានបទល្មើសគ្រឿងញៀន ជាពិសេសនៅតាមកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក្លឹបរាត្រី ខារ៉ាអូខេ និងតំបន់ដែលមានលក្ខណៈស្មុគស្មាញ។

៥.អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបំផុសដល់ប្រជាពលរដ្ឋឲ្យចូលរួមកាន់តែ សកម្មថែមទៀត ក្នុងការផ្ដល់ព័ត៌មានពីក្រុមឧក្រិដ្ឋជន ដែលមានបំណងប៉ុនប៉ងលួចលាក់ ផលិត កែច្នៃ និងចរាចរគ្រឿងញៀនក្នុងខេត្ត។

៦.មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបង្កើនការយកចិត្តទុកដាក់អប់រំ ណែនាំ និងពង្រឹងការគ្រប់គ្រងកម្លាំងក្រោមឱវាទរបស់ ខ្លួន ឲ្យបានតឹងរ៉ឹងបំផុត ចៀសវាងកុំឲ្យពាក់ព័ន្ធក្នុងករណីបទល្មើសគ្រឿងញៀន និងជាមួយឧក្រិដ្ឋជនគ្រឿងញៀន។

៧.កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅតំបន់ព្រំដែន ត្រូវពង្រឹងយន្តការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែននានាក្នុងខេត្ត ឲ្យបាន តឹងរ៉ឹងបំផុត ទប់ស្កាត់ឲ្យបានការនាំចូលនូវសារធាតុគីមីផ្សំគ្រឿងញៀនគ្រប់ប្រភេទ។

៨.ប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងក្ដាប់ឲ្យបាន ច្បាស់លាស់នូវ មុខ សញ្ញាលក់ និងចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះ អាសន្ន ប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបង្ក្រាបឲ្យ បានទាន់ពេលវេលាពេលមានបទល្មើសកើតឡើង។

៩.ត្រូវបន្តពង្រឹងសមត្ថភាព គុណភាព និងប្រសិទ្ធភាព នៃយន្តការបន្សាបគ្រឿងញៀននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលមានស្រាប់ នៅក្នុងខេត្តឲ្យមានដំណើរការល្អ និងកាន់តែមានប្រសិទ្ធភាព ធ្វើយ៉ាងណាឲ្យជនរងគ្រោះដោយសារសារធាតុញៀន ទទួលបានសេវាបន្សាបគ្រឿងញៀន និងស្ដារនីតិសម្បទាឡើងវិញ។

១០.សូមអំពាវនាវ ដល់អាណាព្យាបាល មាតាបិតាសិស្ស ទាំងអស់ សូម បង្កើនការពិនិត្យ និងតាមដានចំពោះការសិក្សារបស់កូនៗឲ្យបានទៀងទាត់ និងសហកា រ ឲ្យបានជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូទទួលបន្ទុកថ្នាក់រៀននីមួយៗ ដើម្បីជាយន្តការមួយដាស់តឿន ក្រើនរំលឹកដល់កូនៗរបស់ខ្លួន ឲ្យពួកគេគេចផុតពីការប្រឈមមុខខ្លាំងដោយបញ្ហាគ្រឿងញៀន។

ជាទីបញ្ចប់នៃពិធី​ ឯកឧត្តមប្រធាន
គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ រួមទាំងគណៈអធិបតីបានអញ្ជេីញដុតបំផ្លាញវត្ថុតាងគ្រឿងញៀនដែលរឹបអូសបានមានទម្ងន់សរុប ២០.៥៤៤,២៧ក្រាម​ នៅទីតាំងប្រារព្ធពិធីនៅព្រឹកនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង